អបអរសាទរបុណ្យជាតិកូរ៉េខាងត្បូងនិងរយៈពេល២៥ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាងត្បូង

(VOVWORLD) -ពិធីអបអរសាទរបុណ្យជាតិកូរ៉េខាងត្បូងនិងរំលឹកខួបលើកទី២៥នៃទិវាបង្កើតទំ នាក់ទំនងការទូតវៀតណាម-កូរ៉េខាងត្បូងបានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៤វិច្ឆិកា នៅរដ្ឋធានីហាណូយ។ 


អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រ ចាំនៅ វៀតណាម លោក Lee Hyuk បានរំលឹកឡើងវិញ នូវសមិទ្ធិដែលរដ្ឋាភិ បាលនិងប្រជាជនកូរ៉េខាងត្បូងទទួលបានក្នុងដំណើរការកសាង អភិ វឌ្ឍន៍ប្រ ទេសជាតិ ក៏ដូចជា ការរីកចំរើនគួរឲ្យកត់សម្គាល់ក្នុងទំនាក់ទំនងសហប្រតិបត្តិ ការមិត្តភាពកូរ៉េខាងត្បូង-វៀតណាមនារយៈពេល ២៥ឆ្នាំកន្លងទៅ។

        អញ្ជើញថ្លែងមតិក្នុងពិធី រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀត ណាម លោក Nguyen Chi Dung បានសម្តែងក្តីសោមន្សរីករាយចំពោះការអភិវឌ្ឍន៍ យ៉ាងល្អប្រសើរនៃទំនាក់ទំនង រវាងវៀតណាមជាមួយកូរ៉េខាងត្បូង ព្រមទាំងអះ អាងថា វៀតណាមត្រៀមជា ស្រេចរួមជាមួយកូរ៉េខាងត្បូងអភិវឌ្ឍន៍ថែមទៀត ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ ជម្រុញកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យជាពិសេសលើវិស័យ សេដ្ឋ កិច្ច ពាណិជ្ជគម្ម និងបច្ចេកវិទ្យាខ្ពស់៕


ប្រតិកម្មទៅវិញ

ផ្សេងៗ