អបអរសាទរបរិយាកាសរវៀតណាមនៅពិព័រណ៍អន្ដរជាតិ Grenoble ឆ្នាំ ២០១៨ នៅ ប្រទេសបារាំង

(VOVWORLD) - បន្តព្រឹត្តិការណ៍វប្បធម៌និងទេសចរណ៍ក្នុងឆ្នាំរំលឹកខួបលើកទី ៤៥ នៃការបង្កើកទំនាក់ទំនងការទូតនិងរំលឹកខួបលើកទី៥នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររ រវាងវៀតណាមនិងបារាំង វៀតណាមបានចូលរួមក្នុងពិព័រណ៍អន្តរជាតិ Grenoble ឆ្នាំ ២០១៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ទី ១២ ខែវិច្ឆិកានៅទីក្រុង Grenoble ខេត្ត Isera ប្រទេសបារាំង។
អបអរសាទរបរិយាកាសរវៀតណាមនៅពិព័រណ៍អន្ដរជាតិ Grenoble ឆ្នាំ ២០១៨ នៅ ប្រទេសបារាំង - ảnh 1 ពិព័រណ៍អន្តរជាតិនៃ Grenoble នៅឆ្នាំ 2018

ប្រធានមជ្ឈមណ្ឌលពិព័រណ៍ Alpexpo ទីក្រុង Grenoble លោក Claus Habfast បានអះអាងថា វៀតណាមនិងបារាំងមានទំនាក់ទំនងលើវិស័យសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធអស់រយៈពេលជាច្រើនឆ្នាំហើយ  ហេតុដូច្នេះប្រទេសទាំងពីរក៏កំពុងឈានទៅរួមសហការគ្នាក្នុងវិស័យវប្បធ៌មដើម្បីអាចយល់គ្នាទៅវិញទៅមកបន្ថែមទៀតផងដែរ។ លើសពីនេះទៀត លោក Habfast ក៏បានសម្តែងនូវក្តីសប្បាយរីករាយនៅឯពិព័រណ៍នេះ ហើយលោកបានឲ្យដឹងថា ប្រជាជន Grenoble មានឱកាសដើម្បីស្វែងយល់ពីសិប្បកម្ម របាំ តន្ត្រីនិងម្ហូបអាហារជាប្រពៃណីរបស់វៀតណាមផងដែរ។ ពិព័រណ៍អន្តរជាតិនៃ Grenoble នៅឆ្នាំ ២០១៨ដែលជា សកម្មភាពលើកទី៣ជាបន្តបន្ទាប់នៅប្រទេសបារាំង បន្ទាប់ពីព្រឹត្តិការណ៍វប្បធម៍ - ទេសចរណ៍នៅទីក្រុង Strasbourg និង Caen ក្នុងឆ្នាំនេះដោយមជ្ឈមណ្ឌលវប្បធម៍វៀតណាមប្រចាំនៅ បារាំង (CCV) រៀបចំឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ