អំពាវនាវឲ្យវិនិយោគអភិវឌ្ឍន៍មណ្ឌលទេសចរណ៍ជាតិ Moc Chau

អំពាវនាវឲ្យវិនិយោគអភិវឌ្ឍន៍មណ្ឌលទេសចរណ៍ជាតិ Moc Chau - ảnh 1
សម្រស់ស្អាតនៅ Moc Chau (រូបថត៖dulichmocchau.org.vn)


(VOVworld) - នាថ្ងៃទី១៦ ធ្នូ នៅរដ្ឋធានីហាណូយ ខេត្ត Son La ភាគខាងជើងវៀត
ណាមបានសហការជាមួយធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍
វៀតណាម​(BIDV) រៀបចំសិក្ខាសាលាសំដៅឧទ្ទេសនាមផ្សព្វផ្សាយព័ត៏មានអំពី
សក្ដានុភាព​ឱកាសវិនិយោគចូលក្នុងខេត្ត Son La ជាពិសេសគឺអំពាវនាវឲ្យការ
វិនិយោគអភិវឌ្ឍន៍មណ្ឌលទេសចរណ៍ជាតិ Moc Chau ដោយមានការចូលរួម
របស់អង្គភាពអាជីវកម្មនិងវិនិយោគិនយ៉ាងច្រើនកុះករ។ថ្លែងមតិនេះទីនេះ លោក
Cam Ngoc Minh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La បានឲ្យដឹងថា៖នា
ថ្ងៃទី១២ វិច្ឆិកាឆ្នាំ២០១៤នាយករដ្ឋមន្រ្តីរដ្ឋាភិបាល បានចុះហត្ថលេខាលើសេចក្ដី
សម្រេចចិត្តស្ដីពីគម្រោងផែនការណ៍រួមមណ្ឌលទេសចរណ៍ជាតិ Moc Chau ខេត្ត
Son La ដល់ឆ្នាំ២០២០ ចក្ខុវិស័យដល់ឆ្នាំ២០៣០។គោលដៅអភិវឌ្ឍន៍មណ្ឌល
ទេសចរណ៍ជាតិMoc Chau ត្រូវបានលើកច្បាស់ក្នុងគម្រោងផែនការណ៍នេះ​គឺ
ក្លាយទៅជាមណ្ឌលកម្លាំងចលករអភិវឌ្ឍន៍ទេសចរណ៍នៃខេត្ត Son La និងតំបន់
ភ្នំផ្នែកកណ្ដាលភាគខាងជើង ដោយមានប្រព័ន្ធផលិតផលទេសចរណ៍ដ៏សម្បូរ
បែប វិសេសវិសាលមានស្លាកសញ្ញានិងកម្លាំងប្រកួតប្រជែងខ្ពស់ដែលផ្សាភ្ជាប់
នឹងទេសភាពធម្មជាតិនិងអត្តសញ្ញាណវប្បធម៌បណ្ដាជានជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ