អំពើហឹង្សាឡើងជណ្តើរនៅតំបន់ Gaza

អំពើហឹង្សាឡើងជណ្តើរនៅតំបន់ Gaza - ảnh 1
កងទ័ពអ៊ីស្រាអ៊ែលបាញ់កាំជ្រូច (រូបថតៈTTXVN)


(VOVwworld)-ដោយមិនអើពើដល់សេចក្តីអំពាវនាវឈប់បាញ់ពីសហគមន៍
អន្តរជាតិ អ៊ីស្រាអ៊ែលនិងចលនាឥស្លាម  Hamas របស់ប៉ាឡេស្ទីន នៅតែជម្រុញ រាល់ការវាយប្រហារទៅលើតំបន់ Gaza ដោយឥតឈប់ឈរ។ ត្រឹមតែក្នុងថ្ងៃទី
១២កក្កដា អ៊ីស្រាអ៊ែលបានវាយប្រហារតាមអាកាសទៅលើទីតាំងចំនួន១៥៨
កន្លែង នៅតំបន់ Gaza ខណៈដែល​ជនប្រដាប់អាវុធរបស់ Hamas ក៏បានបង្កើនការ បាញ់គ្រប់រ៉ុកកែតទៅកាន់តំបន់ដែនដីរបស់អ៊ីស្រាអ៊ែលផងដែរ។ ថ្លែងមតិលើ
វិទ្យុសម្លេងកងទ័ព នៃក្រសូងការពារជាតិអ៊ីស្រាអ៊ែល លោក Moshe Ya’álon
បានប្រកាសថា អ៊ីស្រាអ៊ែលគ្មានគំនិតបញ្ឈប់រាល់ការវាយប្រហារតាម
អាកាសទៅលើតំបន់ Gaza នាប៉ុន្មានថ្ងៃខាងមុខឡើយ។ Tel Aviv ក៏បន្តដាក់ ពង្រាយទ័ពតាមបណ្តោយព្រំដែនជាប់ជាមួយតំបន់ Gaza ព្រមទាំងព្រមាន ប្រជាជនប៉ាឡែស្ទីននៅភាគខាងជើងរបស់តំបន់Gaza ត្រូវទៅភៀសខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ