អភិបាលខេត្ត Kanagawa៖ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក នាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide នឹងរួមចំណែកបង្កើនការតភ្ជាប់រវាងប្រទេសទាំងពីរ

(VOVWORLD) - លោកអភិបាល Kuroiwa បានចែករំលែកថា លោកនាយករដ្ឋមន្រ្តី Suga Yoshihide ក៏បានជឿជាក់ថា ដំណើរទស្សនកិច្ច មកកាន់វៀត ណាមលើកនេះនឹងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលរួម ចំណែកដល់ការបង្កើនថែមទៀតនូវការតភ្ជាប់គ្នារវាងវៀតណាមនិងជប៉ុន នាពេលខាងមុខ។

នារសៀលថ្ងៃទី១៥ តុលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Vu Hong Nam និងអភិបាលខេត្ត Kanagawa លោក Yuji Kuroiwa បានទៅជួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide មុនពេលប្រមុខរដ្ឋាភិបាលរូបនេះអញ្ជើញមកបំពេញទស្ស នកិច្ចជាផ្លូវការនៅវៀតណាម។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងតូក្យូ លោកឯកអគ្គរដ្ឋទូត Vu Hong Nam បានឲ្យដឹងថា លោកបានជម្រាបជូនលោកនាយករដ្ឋមន្រ្តី Suga អំពីទំនាក់ទំនងរវាងវៀតណាមជាមួយជប៉ុននិយាយរួមនិងជាមួយខេត្ត Kanagawa និយាយដោយឡែក ក៏ដូចជាការងារត្រៀមរៀបចំរបស់វៀត ណាមសម្រាប់ដំណើរទស្សនកិច្ចលើកនេះផងដែរ។ លោកឯកអគ្គរដ្ឋទូត បានអះអាងថា ប្រជាជនវៀតណាមស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក នាយករដ្ឋមន្រ្តី Suga ព្រមទាំងសម្ដែងនូវក្ដីសង្ឃឹមថា ដំណើរទស្សនកិច្ច លើកនេះនឹងបង្កើតឡើងសញ្ញាសម្គាល់ដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ចំណែកឯខ្លួនវិញ លោកអភិបាល Kuroiwa បានចែករំលែកថា លោកនាយករដ្ឋមន្រ្តី Suga Yoshihide ក៏បានជឿជាក់ថា ដំណើរទស្សនកិច្ច មកកាន់វៀតណាមលើកនេះនឹងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលរួម ចំណែកដល់ការបង្កើនថែមទៀតនូវការតភ្ជាប់គ្នារវាងវៀតណាមនិងជប៉ុន នាពេលខាងមុខ។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី Suga Yoshihide គ្រោងនឹង អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ តុលា។ នេះជាដំណើរទស្សនកិច្ចនៅឯបរទេសលើក ដំបូងរបស់លោកចាប់ពីពេលចូលកាន់តំណែងកាលពីពាក់កណ្ដាលខែកញ្ញាកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ