អភិរក្សនិងលើកកម្ពស់តម្លៃដ៏វិសេសវិសាលរបស់កុលាលភាជន៍ Chu Dau

(VOVWORLD) - នៅរសៀលថ្ងៃ ទី៨ ខែមេសា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅខេត្ត Hai Duong (ភាគខាងជើងនៅវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាភូមិរបរប្រពៃណីកុលាលភាជន៍ Chu Dau ។
អភិរក្សនិងលើកកម្ពស់តម្លៃដ៏វិសេសវិសាលរបស់កុលាលភាជន៍ Chu Dau - ảnh 1អភិរក្សនិងលើកកម្ពស់តម្លៃដ៏វិសេសវិសាលរបស់កុលាលភាជន៍ Chu Dau 

ថ្លែងមតិក្នុងជំនួបជាមួយថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុនភាគហ៊ុនកុលាលភាជន៍ Chu Dau លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែលថ្នាក់ដឹកនាំខេត្ត Hai Duong  Hapro  និង ក្រុមហ៊ុនភាគហ៊ុនកុលាលភាជន៍ Chu Dau បានកែលំអឡើងវិញនូវផលិតផល ដ៏វិសេសវិសាលរបស់កុលាលភាជន៍ Chu Dau។  លោក Nguyen Xuan Phuc មានគោលបំណង់ឱ្យក្រុមហ៊ុននិងភូមិរបរនេះបន្តរក្សានិងពង្រីក វិធីសាស្ត្រថ្មីៗដើម្បីនាំយក ផលិតផលមិនត្រឹមតែទៅកាន់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងនាំចេញទៅផ្សារអន្តរជាតិទៀតផង។ លោក Nguyen Xuan Phuc បានមានអះអាងថា៖

"ហេតុអ្វីបានជាយើងមិនសូវយកចិត្តទុកដាក់ដល់ផលិតផលដែលធ្វើឡើងដោយជនជាតិ វៀតណាម ហើយបែទៅជា ទិញពីកន្លែងផ្សេងមកវិញ ជាពិតណាស់ថា ផលិតផលរបស់យើង ប្រាកដជាស្អាតៗនិងល្បីល្បាញដូចអញ្ចឹងនេះដែរ។ ព្រមទាំងតភ្ជាប់ជាមួយចំណេះដឹងអំពី ការលក់ទំនិញក៏មានតួនាទីដ៏សំខាន់ផងដែរ។ ពីព្រោះ ប្រការនេះជាប់ទាក់ទងនឹង មោទនភាពរបស់យើង។ ខ្ញុំសង្ឃឹមថាប្រជាជនឃើញផលិតផលមានគុណភាពល្អ និង ផលិតផល ប្រពៃណីជាយូរលង់របស់ប្រជាជាតិ ដូច្នេះយើងត្រូវជួយឧបត្ថម្ភគាំទ្រក្នុង ការលក់ ផលិតផលល្អនេះឲ្យកាន់តែច្រើន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ