អភិវឌ្ឍន៍កសិកម្មសមស្របនឹងបំរ៉ែបំរួលអាកាសធាតុ

អភិវឌ្ឍន៍កសិកម្មសមស្របនឹងបំរ៉ែបំរួលអាកាសធាតុ - ảnh 1
ទិដ្ឋភាពនៃជំនួបសន្ទនា (រូបថតៈ Quang Quyết/TTXVN)


(VOVworld)-“ជម្រុញកិច្ចសហប្រតិបត្តិការនិងបើកទូលាយរូបសណ្ឋានអភិវឌ្ឍន៍ កសិកម្មសមស្របនឹងបំរ៉ែបំរួលអាកាសធាតុ”នេះជាខ្លឹមសាស្នូលដែលបានយកមក ពិភាគ្សានៅសន្និសីទតុមូលនាថ្ងៃទី២៨តុលានៅក្រុងហាណូយ។ សន្និសីទដោយ រដ្ឋមន្ត្រីកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Cao Duc Phat រួមជាមួយ
លោក Hans Hoogeveen អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនៃព្រះរាជាណាចក្រហូឡង់
ធ្វើជាសហអធិបតី។ ថ្លែងមតិសន្និដ្ឋាន លោក Cao Duc Phat បានលើកច្បាស់ថា

        “នាពេលកន្លងទៅ វៀតណាមនិងហូឡង់បានកសាងរូបសណ្ឋានប្រកប
ដោយប្រសិទ្ធិភាពជាច្រើន ប៉ុន្តែបញ្ហាបានចោទឡើងគឺធ្វើយ៉ាងមេចដើម្បីពង្រីករូប សណ្ឋាននេះឲ្យបានទូលំទូលាយ។ ប្រការសំខាន់បំផុត គឺត្រូវណែនាំនិងជួយ ឧបត្ថម្ភប្រជាកសិករនិងបណ្តាអង្គភាពអាជីវកម្មរួមគ្នាអនុវត្តសំដៅទទួលបាន
ប្រសិទ្ធិភាពខ្ពស់បំផុត។ វៀតណាមសន្យា សកម្មជួយជ្រោមជ្រែងនិងអនុវត្ត បណ្តាគោលដៅអំពីការអភិវឌ្ឍន៍ចីរភាពដែនអ.ស.បបំផុសឡើងដែរ”។

        រីឯខ្លួនវិញ លោក Hans Hoogeveen បានចាត់ទុកថា ហូឡង់សន្យាជួយ វៀតណាមអំពីវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងវិស័យកសិកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ