អភិវឌ្ឍន៍ខឿនការទូតពោរពេញទៅដោយអត្តសញ្ញាណ “ដើមឬស្សីវៀតណាម”

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ សន្និសីទការទូតវៀតណាមលើកទី ៣២ បានបើកដោយប្រធានបទ “លើកកំពស់តួនាទីនាំមុខ កសាងខឿនការទូតគ្រប់ ជ្រុងជ្រោយ ទំនើប រឹងមាំ អនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃ មហាសន្និ
បាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម”។

អភិវឌ្ឍន៍ខឿនការទូតពោរពេញទៅដោយអត្តសញ្ញាណ “ដើមឬស្សីវៀតណាម” - ảnh 1គណៈប្រតិភូអញ្ជើញចូលរួមពិធីបើកសន្និសីទ។ (រូបថត៖ VOV)
អញ្ជើញចូលរួមនិងថ្លែងមតិក្នុងសន្និសីទនេះ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត
វៀតណាម លោក Nguyen Phu Trong បានអះអាងថា ក្នុងរយៈពេល ជិត ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី វៀតណាមបានបង្កើតរចនាបទការទូតមួយដ៏ ពិសេស និងប្លែកពីគេ ពោរពេញទៅដោយអត្តសញ្ញាណនៃ "ដើមឬស្សីវៀតណាម"។ លោកអគ្គលេខាបក្សបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលលេចធ្លោនៃផ្នែកការទូត និង កិច្ចការបរទេសរបស់ប្រទេសជាតិទាំងមូល៖
“ជោគជ័យនៃបណ្ដាដំណើរទស្សនកិច្ច និងកិច្ចសន្ទនាតាមទូរស័ព្ទរបស់ថ្នាក់ ដឹកនាំបក្ស និងរដ្ឋ បន្ទាប់ពីមហាសន្និបាតលើកទី ១៣ របស់បក្ស ជាពិសេសដំណើរ ទស្សនកិច្ចជាង ៤០ លើក របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ទៅកាន់ប្រទេសជិតខាង ប្រទេស ធំៗ ដៃគូយុទ្ធសាស្ត្រ ប្រទេសអាស៊ានភាគច្រើន ដៃគូសំខាន់ៗ និងមិត្តភ័ក្តិប្រពៃណីជា ច្រើន។ ទន្ទឹមនឹងនោះ ប្រមុខរដ្ឋ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស និងអង្គការអន្តរជាតិ ធំៗជាច្រើនបានមកបំពេញទស្សនកិច្ចនៅវៀតណាម ដោយបង្កើតឡើងផ្ទាំងគំនូរដ៏ ស្រស់ស្អាត រស់រវើក និងមានភាពទាក់ទាញខ្លាំង នៅលើសមរភូមិកិច្ចការបរទេសក្នុង រយៈពេល៣ឆ្នាំកន្លងមក ក៏ដូចជាបង្កើតឡើងឋានៈថ្មីរបស់វៀតណាមនៅលើឆាក អន្តរជាតិ ទទួលបានការវាយតម្លៃខ្ពស់និងការគាំទ្រពីសាធារណៈមតិក្នុងស្រុកនិង មិត្តភក្តិអន្តរជាតិ”។
អភិវឌ្ឍន៍ខឿនការទូតពោរពេញទៅដោយអត្តសញ្ញាណ “ដើមឬស្សីវៀតណាម” - ảnh 2អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលលេចធ្លោនៃផ្នែកការទូត និងកិច្ចការបរទេសរបស់ប្រទេសជាតិ។ (រូបថត៖ VOV)
ទាក់ទងនឹងភារកិច្ចនាពេលខាងមុខ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “ជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលការណ៍និងមានភាពបត់បែនក្នុងយុទ្ធសាស្ត្រ។ គោលការណ៍របស់យើងគឺឯករាជ្យជាតិ និងសង្គមនិយម។ យុទ្ធសាស្ត្ររបស់យើងគឺ ការកែតម្រូវដោយភាពបត់បែន អាស្រ័យលើបញ្ហានីមួយៗ ពេលវេលានីមួយៗ និងមុខ សញ្ញា ដៃគូនីមួយៗ ដោយប្រកាន់ខ្ជាប់នូវសតិអារម្មណ៍ធំៗរបស់លោកប្រធាន ហូជីមិញនោះគឺ៖ "ប្រើអ្វីដែលឥតប្រែប្រួលដើម្បីឆ្លើយតបនឹងអ្វីដែលប្រែប្រួល” “បន្ថែម មិត្តភ័ក្តិ បន្ថយសត្រូវ” “ត្រៀមខ្លួនជាស្រេចធ្វើជាមិត្តជាមួយប្រទេសប្រជាធិបតេយ្យ ទាំងអស់ និងមិនបង្កើតសត្រូវជាមួយអ្នកណាម្នាក់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ