អភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-អាមេរិកស្ថិរភាពយូរអង្វែងដើម្បីសន្តិភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍លើពិភពលោក

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក នារសៀលថ្ងៃទី៣១ ឧសភា (តាមម៉ោងតំបន់) នៅរដ្ឋធានីវ៉ាស៊ីនតោន នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc អញ្ជើញជួបចរចារជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។
អភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-អាមេរិកស្ថិរភាពយូរអង្វែងដើម្បីសន្តិភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍លើពិភពលោក - ảnh 1ទិដ្ឋភាពនៃកិច្ចចរចាររវាង  នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថតៈ Vu Dung- Pham Huan)

នៅទីនេះលោក Donald Trump បានអះអាងថា យកចិត្តទុកដាក់ខ្លាំងលើទំនាក់ទំនងវៀតណាម-អាមេរិកនិងតួនាទីរបស់វៀតណាមក៏ដូចជា តួនាទីរបស់អាស៊ានក្នុងតំបន់។អាមេរិកមានបំណងថា ទំនាក់ទំនងរវាងប្រទេសទាំង ពីរនឹងកាន់តែមានការវិវឌ្ឍន៍នាពេលខាងមុខ។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមផ្តោតការយកចិត្តទុកដាក់ការអភិ វឌ្ឍន៍ទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយអាមេរិកនិងវាយតម្លៃខ្ពស់ចំពោះរាល់ការ អនុវត្តគោលនយោបាយរបស់រដ្ឋអំណាចប្រធានាធិបតី Trump សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកនាពេលកន្លងទៅ។ ថ្នាក់ដឹកនាំទាំងពីររូបបានសន្យាបន្តអភិវឌ្ឍន៍ទំនាក់ ទំនងទ្វេភាគីដើម្បីផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ដើម្បីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍នៅអាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភពលោក ដោយឈរលើមូលដ្ឋាន នៃការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ជាពិសេសគឺគោរព របបនយោបាយរបស់គ្នាទៅវិញទៅមកផងដែរ។

        ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចមានអត្ថប្រយោជ ន៍ ដល់ភាគីទាំងពីរ។ រួមជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាព អនុវត្តប្រកប ដោយប្រសិទ្ធភាពនូវយន្តការនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីពាណិជ្ជកម្មនិងវិនិ យោគ ដើម្បីដោះស្រាយរាល់បញ្ហាសេដ្ឋកិច្ចឈរលើមូលដ្ឋានស្ថាបនានិងយុត្តិធម៌ សំដៅឆ្លើយតបទៅនឹងផលប្រយោជន៍ស្របច្បាប់របស់ភាគីនីមួយៗ។ភាគីទាំងពីរក៏ បានឯកភាពជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

        នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានាធិបតីលោក Donald Trump បានអះអាងថា វៀតណាមនិងអាមេរិកនឹងចែករំលែកផលប្រយោជន៍រួមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ ប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់ថា អាមេរិកបន្តគាំទ្រ តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាមេរិក-វៀតណាមនិងគាំទ្រវៀតណាមរៀបចំប្រកបដោយជោគជ័យសន្និសីទជាន់ខ្ពស់ APEC ២០១៧។

        ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអនុវត្តសេរីភាព នាវាចរណ៍និងអាកាសចរណ៍លើសមុទ្រខាងកើត ដោយអះអាងគាំទ្រការដោះ ស្រាយជម្លោះឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ ភាគីទាំងពីរក៏គាំទ្រនូវវឌ្ឍន៍ភាព ក្នុងការចរចារក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើតប្រកបដោយប្រ សិទ្ធិភាពនិងពោរពេញអត្ថន័យផងដែរ។

        បន្ទាប់ពីកិច្ចចរចារ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីទំនាក់ទំ នងវៀតណាម-អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ