អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងជប៉ុន

(VOVWORLD) - នាថ្ងៃទី ២០ ខែកញ្ញា នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញផ្ញើលិខិតជូនពរដល់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ក្នុងឱកាសខួបលើកទី ៤៥នៃការបង្កើតទំនាក់ទំនងការទូត រវាងសាធារណរដ្ឋ សង្គមនិយមវៀតណាមនិងជប៉ុន (ថ្ងៃទី ២១កញ្ញា ១៩៧៣-២១កញ្ញា២០១៨)។

ក្នុងសារជូនពរ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាង ថា ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងជប៉ុន មានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងគ្រប់វិស័យ ដែលបំពេញតាមបំណងប្រាថ្នានិង  នាំផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែក ទៅក្នុងសន្តិភាព ស្ថិរភាព ភាពសម្បូររុងរឿង កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ នៅក្នុងតំបន់និងលើពិភពលោក។  ឈរលើមូលដ្ឋាននៃលទ្ធផលល្អប្រសើរដែលទទួលបាននោះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានស្នើរឱ្យភាគីទាំងពីរបន្តជម្រុញទំនាក់ទំនងភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយឲ្យកាន់តែស៊ីជម្រៅថែមទៀត ដោយឆ្ពោះទៅរកកម្ពស់ថ្មី។

ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអបអរសាទរចំពោះលោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ដែលបានជាប់ ឆ្នោតកាន់ដំណែងជាប្រធានគណបក្សប្រជាធិបតេយ្យសេរីសាជាថ្មី។

នាថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ក៏បានផ្ញើលិខិតអបអរសាទរទិវាបង្កើតទំនាក់ទំនងការទូតរវាង វៀតណាមនិងជប៉ុនជូនចំពោះរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono ផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ