អាមេរិក កូរ៉េខាងត្បូង និងជប៉ុនជំរុញកិច្ចប្រឹងប្រែងខាងការទូត ដើម្បីរំលាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ

(VOVWORLD) - ថ្នាក់ដឹកនាំការពារជាតិរបស់អាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានដាស់តឿនដល់ស.ប.ប កូរ៉េ ឲ្យមានជំហានជាក់ស្តែងនានាសំដៅរំលាយអាវុធនុយក្លេអ៊ែរនៅក្នុងបរិបទដែលការចរចាររវាងទីក្រុងវ៉ាស៊ីន តោននិងក្រុងព្យុងយ៉ាងកំពុងជាប់គាំងផងដែរ។
អាមេរិក កូរ៉េខាងត្បូង និងជប៉ុនជំរុញកិច្ចប្រឹងប្រែងខាងការទូត ដើម្បីរំលាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ - ảnh 1 អាមេរិក កូរ៉េខាងត្បូង និងជប៉ុនជំរុញកិច្ចប្រឹងប្រែងខាងការទូត ដើម្បីរំលាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ

នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលបាននាំចេញបន្ទាប់ពីកិច្ចចរចាថ្នាក់រដ្ឋមន្ត្រីការពារជាតិរវាងប្រទេសទាំង៣ អាមេរិក-កូរ៉េខាងត្បូង-ជប៉ុន ដែលប្រព្រឹត្តទៅនៅខាងក្រៅកិច្ចសន្ទនា Shangri-la 2019 នៅសិង្ហបុរីកាលពីថ្ងៃ២ ខែមិថុនាកន្លងទៅនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំង៣ បានសន្យានឹងរួមសហការគ្នានិងចម្រុញរាល់កិច្ចខំប្រឹងប្រែងខាងការទូត ដើម្បីពន្លឿនដំណើរការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុង និងកសាងសុខសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ។ សេចក្តីថ្លែងការណ៍នេះក៏បានបញ្ជាក់ផងដែរថា អាមេរិក កូរ៉េខាងត្បូង និងជប៉ុនសុទ្ទតែយល់ដឹងច្បាស់អំពីគោលដៅរួមរបស់សហគមន៍អន្តរជាតិ ពោលគឺ ធានាថាស.ប.ប កូរ៉េ ត្រូវគោរពយ៉ាងពេញលេញនូវកាតព្វកិច្ចអន្តរជាតិយោងតាមសេចក្តីសម្រេចចិត្តដែលពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខនៃអ.ស.ប ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ