អាមេរិក៖ ការប្រយុទ្ធប្រឆាំងនឹង IS នឹងអូសបន្លាយក្នុងរយៈពេលយូរអង្វែង


អាមេរិក៖ ការប្រយុទ្ធប្រឆាំងនឹង IS នឹងអូសបន្លាយក្នុងរយៈពេលយូរអង្វែង - ảnh 1
អាមេរិក៖ ការប្រយុទ្ធប្រឆាំងនឹង IS នឹងអូសបន្លាយក្នុងរយៈពេលយូរអង្វែង (Image: VNA)

(VOVworld) – នាថ្ងៃទី ២៣ កញ្ញា ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មានមុន ដំណើរទស្សនកិច្ចនៅទីក្រុង New York ដើម្បីចូលរួមសម័យប្រជុំពេញអង្គប្រចាំឆ្នាំ
លើកទី ៦៩ នៃមហាសន្និបាត អ.ស.ប. ប្រធានាធាបតីអាមេរិក លោក  Barack Obama វាយតំលៃខ្ពស់ចំពោះសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹង “រដ្ឋ ឥស្លាម
ស្វ័យប្រកាស” (IS) ទន្ទឹមនឹងនោះ បានទទួលស្គាល់ថា៖ ការប្រយុទ្ធប្រឆាំងនេះ នឹងអូសបន្លាយក្នុងរយៈពេលយូរអង្វែង។ ប្រធានាធិបតី Obama បានឲ្យដឹងថែម
ទៀត ថា៖ ការចូលរួមរបស់ប្រទេសអារ៉ាប់ចំនួន ៥ ក្នុងការវាយប្រហារជាលើក
ដំបូងនារាត្រី តម្រង់ទៅលើមូលដ្ឋានរបស់ IS នៅស៊ីរី នារាត្រីថ្ងៃទី ២២ កញ្ញា
កន្លងមក គឺជាការខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិមិនមែនជាការខំប្រឹង
ប្រែងដោយឡែករបស់អាមេរិកទេ។ លោក Obama បានសន្យាប្តេជ្ញាតាមដាន
ការប្រយុទ្ធប្រឆាំងនឹង IS និងបណ្ដាក្រុមជ្រុលនិយមផ្សេងៗដែលមានទំនាក់ទំនង
ជាមួយអង្គការភេវរកម្ម al-Qaeda ដូចជាក្រុមប្រដាប់អាវុធ  Khorasan។ លោក
Obama បានព្រមានប្រជាជនអាមេរិកថា៖ នេះគឺជាសង្គ្រាមយូរអង្វែងនិងពោរពេញ
ទៅដោយការលំបាក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ