អាមេរិក៖ គណបក្សប្រជាធិបតេយ្យបានលុបចោលការបោះឆ្នោតបឋមនៅរដ្ឋញូវយ៉ក

(VOVWORLD) - ក្រុមប្រឹក្សាបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យអាមេរិក កាលពីថ្ងៃទី ២៧ ខែមេសា បានលុបចោលការបោះឆ្នោតបឋមរបស់គណបក្សនេះ នៅរដ្ឋញូវយ៉កដោយសារតែមានការព្រួយបារម្ភអំពីហានិភ័យដែលទាក់ទងនឹងជំងឺរាត្បាត COVID-19។

មូលហេតុមួយទៀតដែលក្រុមប្រឹក្សាបោះឆ្នោតបានលើកឡើងនោះគឺ ព្រឹត្តិការណ៍នេះមិនចាំបាច់ទេ ព្រោះសមាជិកព្រឹទ្ធសភា Bernie Sanders បានដកខ្លួនចេញ ហើយបេក្ខជនតែមួយគត់ដែលឈរឈ្មោះដំណែងប្រធានាធិបតីក្នុងខែវិច្ឆិកាគឺលោក Joe Biden។

នៅថ្ងៃដដែល លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនិងធ្វីតទ័រ ព្រឹទ្ធសមាជិករដ្ឋ Vermont Bernie Sander បានបង្ហោះសារពីទីប្រឹក្សាជាន់ខ្ពស់របស់លោក ដែលឡើងសំឡេងប្រឆាំងនឹងការសម្រេចចិត្តលុបចោលការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យ នៅរដ្ឋញូវយ៉ក។ សមាជិកព្រឹទ្ធសភា Sanders ទីប្រឹក្សាជាន់ខ្ពស់នៃយុទ្ធនាការនេះ បានលើកច្បាស់ថា “ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាបោះឆ្នោតនៃគណៈបក្សប្រជាធិបតេយ្យនៅរដ្ឋញូវយ៉កគឺជាការសម្រេចចិត្តដែលបណ្តាលឱ្យមានការអរិចិត្ត ជាការសំពងទៅលើខឿនប្រជាធិបតេយ្យអាមេរិកនិងត្រូវការបញ្ច្រាសដោយគណៈកម្មាធិការជាតិនៃគណបក្សប្រជាធិបតេយ្យ (DNC)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ