អាមេរិក និងអង់គ្លេសបានបើកការវាយប្រហារថ្មីមួយលើកងកម្លាំង Houthi
(VOVWORLD) - អាជ្ញាធរសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២២ ខែមករា បានប្រកាសថា កងកម្លាំងអាមេរិកនិងអង់គ្លេសបានបើកការវាយប្រហារថ្មីមួយសំដៅទៅលើមូលដ្ឋានរបស់ក្រុម Houthi ក្នុងប្រទេសយេម៉ែន។
នេះជាកាយវិការថ្មីបំផុត ប្រឆាំងនឹងកម្លាំងនេះរបស់អាមេរិកនិងអង់គ្លេស ពីព្រោះគោលដៅរបស់ក្រុម Houthi គឺជាការដឹកជញ្ជូនទំនិញទាក់ទងនឹងអ៊ីស្រាអែលនៅសមុទ្រក្រហម។ មន្ត្រីអាមេរិកមិនបាននិយាយថាមានគោលដៅប៉ុន្មានដែលត្រូវបានវាយប្រហារនោះទេ។ មុននោះ កងកម្លាំងអាមេរិកនិងអង់គ្លេសបានវាយប្រហារជាចម្បងទៅលើទីតាំងមីស៊ីល និងរ៉ាដារបស់ Houthi ។
នាថ្ងៃដដែលនោះ សហភាពអឺរ៉ុប (EU) បានយល់ព្រមបង្កើតបេសកកម្មការពារសមុទ្រក្រហម ដើម្បីធានាសុវត្ថិភាព និងសេរីភាពនាវាចរណ៍សម្រាប់នាវាពាណិជ្ជកម្មអឺរ៉ុបនិងអន្តរជាតិដែលឆ្លងកាត់សមុទ្រក្រហម។ បេសកកម្មការពារសមុទ្រក្រហមអឺរ៉ុបនឹងដំណើរការដោយឯករាជ្យ ហើយនឹងមិនចូលរួមក្នុងសម្ព័ន្ធភាពសមុទ្រក្រហមដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ។ តាមនោះ សហភាពអឺរ៉ុបនឹងបញ្ជូននាវាចម្បាំងបីគ្រឿងក្រោមទង់រួមនៃប្លុកទាំងមូល ដើម្បីចូលរួមធ្វើល្បាត និងប្រតិបត្តិការនៅសមុទ្រក្រហម ជាមួយនឹងភារកិច្ចការពារនិងបាញ់ទម្លាក់យន្តហោះដ្រូន មីស៊ីល ក៏ដូចជាហានិភ័យផ្សេងទៀតដើម្បីការពារនាវាពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបនិងអន្តរជាតិឆ្លងកាត់តំបន់នេះ៕