អាមេរិក៖ យុទ្ធនាការប្រយុទ្ធប្រឆាំងនឹង IS ទទួលបានជោគជ័យ


អាមេរិក៖ យុទ្ធនាការប្រយុទ្ធប្រឆាំងនឹង IS ទទួលបានជោគជ័យ - ảnh 1
អាមេរិក៖ យុទ្ធនាការប្រយុទ្ធប្រឆាំងនឹង IS ទទួលបានជោគជ័យ (Image: VNA)

(VOVworld) – យុទ្ធនាការវាយប្រហារតាមជើងអាកាសតម្រង់ទៅលើកំលាំង “រដ្ឋ ឥស្លាមស្វ័យប្រកាស”  (IS)  ទទួលបានជោគជ័យ។ នេះគឺជាសេចក្តីប្រកាសដែល ទើបនឹងបានលេខាធិការសារព័ត៌មាននៃសេតវិមាន លោក Josh Earnest នាំចេញ នៅសន្និសីទកាសែត នាព្រឹកថ្ងៃទី ១៥ តុលា (តាមម៉ោង វៀតណាម) លោក​ Josh
Earnest បានអះអាងថា៖

“បើទោះបីយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង IS នេះទើបនឹងចាប់ផ្តើមក្តី ប៉ុន្តែ យើងទទួល បានជោគជ័យដំបូង។ ការប្រើប្រាស់កំលាំងយោធាបានរុញថយក្រោយការបោះជំហាន
របស់ IS ព្រមទាំងទាប់ស្កាត់កំលាំងនេះហ៊ុំព័ទ្ធគោលដៅមនុស្សធម៌។ ការប្រយុទ្ធ ប្រឆាំងនេះនឹងអូសបន្លាយក្នុងរយ់ៈពេលយូរអង្វែង។”

សេចក្តីប្រកាសរបស់ លោក Earnest ត្រូវបាននាំចេញក្នុងកាលៈទេសៈដែល
ប្រធានាធិបតីអាមេរិក លោក Barack Obama រួមជាមួយរដ្ឋមន្ត្រីការពារជាតិនៃ
បណ្ដាប្រទេសចូលរួមសម្ព័ន្ធភាពប្រឆាំងនឹង IS​ កំពុងដំណើរកិច្ចប្រជុំសំដៅធានា ឯកភាពនិងប្រសិទ្ធភាពនៃយុទ្ធនាការយោធានេះ។

ក្នុងពេលនោះជាមួយគ្នា កងទ័ពអាមេរិកនៅបន្តការវាយប្រហារដ៏សាហាវតម្រង់ទៅ
លើមូលដ្ឋានរបស់​ IS​ នៅទីរួមស្រុក Kobane ស៊ីរី នាថ្ងៃទី ១៤ តុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ