អាមេរិក - ស.ប.ប កូរ៉េ ជម្រុញរៀបចំជំនួបកំពូលនានា

(VOVWORLD) - អនុប្រធានគណៈកម្មាធិការកណ្តាលបក្សពលករស.ប.ប កូរ៉េ លោក Kim Yong-chol បានដឹកចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោននាថ្ងៃទី ១៧ ខែមករា។
អាមេរិក - ស.ប.ប កូរ៉េ ជម្រុញរៀបចំជំនួបកំពូលនានា - ảnh 1ថ្នាក់ដឹកនាំស.ប.ប លោក Kim Jong-Un និងប្រធានាធិបតីអាមេរិក លោក Donald Trump 

តាមការគ្រោងទុកថា គណៈប្រតិភូនឹងទៅដល់ព្រលានយន្តហោះ Dulles នៅសហរដ្ឋអាមេរិកនៅវេលាម៉ោង 18:50 នាទីនៅថ្ងៃទី ១៧ ខែមករា (តាមម៉ោងតំបន់អាមេរិក)។ យោងតាមផែនការ ក្នុងដំណើរបំពេញទស្សនកិច្ចនៅ អាមេរិកលើកនេះ គណៈប្រតិភូស.ប.ប កូរ៉េ នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នៅថ្ងៃទី ១៨ ខែមករា (តាមម៉ោងតំបន់)។ ទីភ្នាក់ងារសារព័ត៌មាន CNN របស់អាមេរិកបានផ្សាយថា លោក Kim Yong-chol អាចនាំយកសារលិខិតថ្មីមួយច្បាប់ពីថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក គីមជុងអ៊ុន ជូនចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump ផងដែរ។ យោងតាមផែនការក្នុងដំណើរទស្សនកិច្ចនេះ លោក Kim Yong-chol នឹងផ្តោតលើការពិភាក្សាជាមួយមជ្ឈដ្ឋានមន្រ្តីអាមេរិកលើបញ្ហាពាក់ព័ន្ធនឹងនឹងការរៀបចំកិច្ចប្រជុំកំពូល អាមេរិក-ស.ប.បកូរ៉េលើកទី២ ហើយគណៈប្រតិភូស.ប.ប កូរ៉េ នឹងស្នាក់នៅក្នុងទីក្រុងវ៉ាស៊ីនតោនក្នុងរយៈពេល ៣ ថ្ងៃ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ