អាមេរិក ឥណ្ឌានិងប្រេស៊ីលជាប្រទេសចំនួន៣ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បំផុតដោយជម្ងឺកូវីដ-១៩

(VOVWORLD) - អាមេរិក ឥណ្ឌានិង ប្រេស៊ីលជាប្រទេសចំនួន៣ដែលរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត។ ចំនួនករណី ឆ្លងវីរុសនៅអាមេរិកបានកើនលើសពី៥០លាននាក់ ប្រេស៊ីលជាង២២លាននាក់ និងឥណ្ឌាជាង៣៤លាន៦សែននាក់។

អាមេរិក ឥណ្ឌានិងប្រេស៊ីលជាប្រទេសចំនួន៣ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បំផុតដោយជម្ងឺកូវីដ-១៩ - ảnh 1ប្រជាជនទៅទិញទំនិញនៅទីក្រុងញូវយ៉ក អាមេរិក កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។
(រូបថត៖ Xinhua/VNA)
យោងតាមគេហទំព័រស្ថិតិ worldometers.info ថា គិតត្រឹមម៉ោង១ព្រឹកថ្ងៃទី៧ ខែធ្នូ (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ចំនួនជាង២៦៦លាន ៦៥ម៉ឺននាក់ ក្នុងនោះករណីស្លាប់ចំនួនជិត៥លាន២៨ម៉ឺននាក់។ អាមេរិក ឥណ្ឌានិង ប្រេស៊ីលជាប្រទេសចំនួន៣ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត។ ចំនួនករណី ឆ្លងវីរុសនៅអាមេរិកបានកើនលើសពី៥០លាននាក់ ប្រេស៊ីលជាង២២លាននាក់ និងឥណ្ឌាជាង៣៤លាន៦សែននាក់។
សំដៅទប់ស្កាត់ការផ្ទុះឡើងវិញនៃជម្ងឺកូវីដ-១៩ រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងហាម ឃាត់ការរៀបចំសកម្មភាពទទួលអំណរឆ្នាំសកលនៅតាមកន្លែងទេសចរណ៍នានា។
នៅអាហ្វ្រិកខាងត្បូងវិញ អ្នកវិទ្យាសាស្ត្រជាច្រើនបានឲ្យដឹងថា រលកទី៤នៃជម្ងឺកូវីដ-១៩ ដែលកំពុងវាយប្រហារទៅលើប្រទេសនេះ មានភាពខុសប្លែកជាច្រើនពី រលកជម្ងឺ រាតត្បាតកាលពីមុននេះ។ ចំនួនករណីឆ្លងថ្មីជារៀងរាល់ថ្ងៃ កំពុងកើនឡើងយ៉ាងឆាប់ រហ័សបើធៀបនឹងរលកទី៣នៃជម្ងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ