អាមេរិកកំទេចមេដឹកនាំ Al-Qaeda នៅស៊ីរីនិងភេរវករ IS ជាង៨០នាក់នៅលីប៊ី

អាមេរិកកំទេចមេដឹកនាំ Al-Qaeda នៅស៊ីរីនិងភេរវករ IS ជាង៨០នាក់នៅលីប៊ី - ảnh 1
សំណង់ត្រូវបែកបាក់នៅទីរួមស្រុក Binnish ជាយខេត្ត Idlib (រូបថត៖AFP/TTXVN)

(VOVworld) - វិមានបញ្ចកោណនាថ្ងៃទី១៩ មករា ឲ្យដឹងថា ការវាយប្រហារតាម
ជើងអាកាសរបស់អាមេរិកបានកំទេចមេដឹកនាំ Al-Qaeda មួយនាក់នៅស៊ីរីកាលពី
ថ្ងៃទី១៧ មករា កន្លងទៅ។សេចក្ដីថ្លែងការណ៍របស់វិមានបញ្ចកោណបានលើក
ច្បាស់ថា ឈ្មោះ Mohammad Habib Boussadoun al-Tunisi ត្រូវកំទេចក្នុងការវាយ
ប្រហារតាមជើងអាកាសនៅជិតខេត្ត Idlib របស់ស៊ីរី។មុខសញ្ញាជនជាតិទុយនេស៊ី
នេះបានចូលរួមក្នុងសកម្មភាពរបស់ Al-Qaeda នៅឯបរទេសហើយ មានការទាក់
ទិនដល់ឧបាយកលភេរវកម្មជាច្រើនតម្រង់ទៅលើអឺរ៉ុប។
ទាក់ទិនដល់សកម្មភាពប្រឆាំងភេរវកម្ម កងទ័ពអាមេរិកបានបញ្ជាក់ថា
ខ្មាន់កាំភ្លើងជាង៨០នាក់នៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសត្រូវកំទេចក្នុងយុទ្ធ
នាការ វាយប្រហារតាមជើងអាកាសតម្រង់ទៅលើបន្ទាយមួយចំនួនរបស់ IS នៅ
លីប៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ