អាមេរិក-កូរ៉េខាងត្បូង-ថៃធ្វើសមយុទ្ធរួម

(VOVWORLD) -បណ្ដាទាហានអាមេរិក ថៃនិងកូរ៉េខាងត្បូង នាថ្ងៃទី១៦កុម្ភះ បានធ្វើសមយុទ្ធនៅខេត្ត Chonburi ប្រទេសថៃ។ នេះជាផ្នែកមួយក្នុងចំណោមសកម្មភាពធ្វើសមយុទ្ធធំបំផុតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក ដោយមានឈ្មោះថា Cobra Gold លើកទី៣៧
អាមេរិក-កូរ៉េខាងត្បូង-ថៃធ្វើសមយុទ្ធរួម - ảnh 1អាមេរិក-កូរ៉េខាងត្បូង-ថៃធ្វើសមយុទ្ធរួម 

បណ្ដាទាហានអាមេរិក ថៃនិងកូរ៉េខាងត្បូង នាថ្ងៃទី១៦កុម្ភះ បានធ្វើសមយុទ្ធនៅខេត្ត Chonburi ប្រទេសថៃ។ នេះជាផ្នែកមួយក្នុងចំណោមសកម្មភាពធ្វើសមយុទ្ធធំបំផុតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក ដោយមានឈ្មោះថា Cobra Gold លើកទី៣៧ ដែលបានចាប់ផ្តើមពីថ្ងៃទី១៣កុម្ភះ នៅថៃ។ ការធ្វើសមយុទ្ធនេះ មានការចូលរួមរបស់ទាហានចំនួន១១ពាន់នាក់ មកពីប្រទេស២៩ សំដៅបង្កើនសមត្ថភាពសហការដោះស្រាយអំពីការគំរាមកំហែងសន្តិសុខនាវាចរណ៍ គ្រោះធម្មជាតិ និងគ្រោះមហន្តរាយ។ តាមគំរោង ការធ្វើសមយុទ្ធលើកនេះនឹងអូសបន្លាយដល់ថ្ងៃទី២៣កុម្ភះខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ