អាមេរិកគាំទ្រគោលជំហររក្សាសន្តិភាពសន្តិសុខនិងស្ថិរភាពរបស់អាស៊ាន

អាមេរិកគាំទ្រគោលជំហររក្សាសន្តិភាពសន្តិសុខនិងស្ថិរភាពរបស់អាស៊ាន - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានជួបធ្វើការជាមួយអគ្គលេខាធិការសមាគមបណ្ដា
ប្រជាជាតិនៅអាស៊ី-អគ្នេយ៍ លោក Le Luong Minh។ (Image: Vietnam+)

(VOVworld) – នារសៀលថ្ងៃទី ១៦ កុម្ភៈ ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ី
ចាប់ពីថ្ងៃទី ១៥​ ដល់ទី ១៧ កុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានជួបធ្វើការជាមួយអគ្គលេខាធិការសមាគមបណ្ដាប្រជាជាតិនៅអាស៊ី-អគ្នេយ៍
លោក Le Luong Minh។ ភាគីទាំង ២ បានប្រមូលផ្តុំពិភាក្សាអំពីការបង្កើនកិច្ច សហប្រតិបត្តិការរវាងអាមេរិកនិងអាស៊ានសំដៅរក្សាសន្តិភាពសន្តិសុខនិង
ស្ថិរភាពក្នុងតំបន់។ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានសម្តែង គោលបំណងបង្កើនទំនាក់ទំនងសហប្រតិបត្តិការនិងដៃគូសន្ទនារវាងអាស៊ាននិង អាមេរិកឲ្យខ្លាំងក្លាថែមទៀត។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ John
Kerry បានអះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យារបស់អាមេរិកអំពីការជួយឧបត្ថម្ភ
ដំណើរការសមាហរណកម្មក្នុងតំបន់និងការកសាងសហគមន៍អាស៊ាននា ឆ្នាំ
២០១៥។ អាមេរិកគាំទ្រគោលជំហរក៏ដូចជារាល់ការខំប្រឹងប្រែងរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពរបស់អាស៊ានក្នុងតំបន់អាស៊ី-អាគ្នេយ៍និងអាស៊ី-ប៉ាស៊ីហ្វិក។ អាមេរិកឯកភាពអំពីការដោះស្រាយជំលោះអធិបតេយ្យភាពដែនដីដោយឈរលើ មូលដ្ឋានច្បាប់អន្តរជាតិសន្ទនានិងសន្តិវិធីក៏ដូចជាការទប់ទល់នឹងបំរ៉ែបំរួលនៃ
អាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ