អាមេរិកគ្មានគោលបំណាងសហប្រតិបត្តិការជាមួយស៊ីរីក្នុងបណ្ដាយុទ្ធនាការប្រឆាំងនឹង IS

អាមេរិកគ្មានគោលបំណាងសហប្រតិបត្តិការជាមួយស៊ីរីក្នុងបណ្ដាយុទ្ធនាការប្រឆាំងនឹង IS - ảnh 1
អាមេរិកគ្មានគោលបំណាងសហប្រតិបត្តិការជាមួយស៊ីរីក្នុងបណ្ដាយុទ្ធនាការប្រឆាំងនឹង IS
 (Image: VNA/AP)


(VOVworld) – អាមេរិកគ្មានគោលបំណាងសហប្រតិបត្តិការជាមួយស៊ីរីក្នុងបណ្ដា
យុទ្ធនាការវាយប្រហារដោយជើងអាកាសតម្រង់ទៅលើគោលដៅនៃក្រុមពួកឧទ្ទាម
“រដ្ឋឥស្លាម ស្វ័យប្រកាស” (IS) ឡើយ។​ ឆ្លើយសម្ភាសលើកាណាលទូរទស្សន៍ CBS
 នាថ្ងៃទី ១៤ កញ្ញា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បាននាំចេញ
សេចក្តីថ្លែងការណ៍ពោល ខាងលើ ប៉ុន្តែ បានអះអាងថា៖ អាមេរិកនឹងខំប្រឹងប្រែង
ធានាមិនឲ្យកើតមានជំលោះរវាងកំលាំងនៃប្រទេសទាំង ២ ទេ។ រដ្ឋមន្ត្រី
ការបរទសអាមេរិកបានអះអាងថា៖ បណ្ដាសម្ព័ន្ធ មិត្តរបស់អាមេរិកនៅមជ្ឈឹម
បូព៌ារនិងលើពិភពលោកត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភកងទ័ពអាមេរិកក្នុង
យុទ្ធនាការនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ