អ៊ុមេរិកគ្រោងផ្តល់ប្រាក់ចំនួន១៨លានដុល្លារសំដៅបង្កើនសមត្ថភាពរបស់កំលាំងយាមល្បាតរបស់វៀតណាម។

អ៊ុមេរិកគ្រោងផ្តល់ប្រាក់ចំនួន១៨លានដុល្លារសំដៅបង្កើនសមត្ថភាពរបស់កំលាំងយាមល្បាតរបស់វៀតណាម។ - ảnh 1
ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Daniel Russel (រូបថត៖ AFP)

(VOVworld)-អំពើរំលោភអធិបតេយ្យភាពវៀតណាមរបស់ចិននៅសមុទ្រខាង កើតបានក្លាយទៅជាចំណុចលេចធ្លោក្នុងសម័យដោះសាររបស់រដ្ឋសភាអាមេរិក នាព្រឹកថ្ងៃទី២១ឧសភា។ នៅទីនេះ បណ្តាសមាជិកសភាអាមេរិកបានសម្តែងក្តី ព្រួយបារម្ភជាពិសេសនិងបរិហាទោស ចំពោះរាល់សកម្មភាពបង្ករឿងហេតុ
របស់ចិននាពេលកន្លងមក។ ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Daniel
Russel បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចទ្វីបអាស៊ីនាពេលថ្មីៗនេះ លោក
ប្រធានា ធិបតីអូប៉ាម៉ា បានសម្តែងការសន្យារបស់អាមេរិកចំពោះស្ថិរភាពក្នុង
តំបន់ ក៏ដូចជា ការប្តេជ្ញាចិត្តរបស់វ៉ាស៊ីងតោនក្នុងការគាំទ្រច្បាប់ និងបទដ្ឋាន
អន្តរជាតិ។

        លោក Russel ឲ្យដឹងថែមទៀតថា អាមេរិកគ្រោងនឹងផ្តល់ប្រាក់ចំនួន១៨
លានដុល្លារអាមេរិក ដើម្បីជួយកម្លាំងយាមល្បាតរបស់វៀតណាមក្នុងសកម្ម
ភាព ជួយសង្រ្គោះ ទប់ទល់នឹងគ្រោះធម្មជាតិនិងសកម្មភាពផ្សេងៗទៀត។
អាមេរិក ក៏បង្កើនជំនួយឧបត្ថម្ភសម្រាប់កម្មវិធីគ្រប់គ្រងដើម្បីកំណើនពេញ
លេញ សំដៅជួយវៀតណាមអនុវត្ត៍រាល់កិច្ចសន្យាសំខាន់ក្នុងក្រប់ខ័ណ្ឌនៃ
អនុសញ្ញា ដៃគូរអន្តរប៉ាស៊ីហ្វិក(TPP)ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ