អាមេរិកចាត់ទុកថាពិភពលោក មានសុវត្ថិភាពជាងមុនក្រោយពីអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់

(VOVworld) - នាថ្ងៃទី១៧ មករា ប្រធានាធិបតីអាមេរិកលោក Barack Obama បាន
ចាត់ទុកថា ប្រទេសអាមេរិក តំបន់និងពិភពលោកនឹងមានសុវត្ថិភាពជាងមុន
អាស្រ័យដោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលទើបនឹងបានសំរេចជាមួយអ៊ីរ៉ង់។
បទសន្ទរកថារបស់លោក Barack Obama ពីសេតវិមានបានលើកច្បាស់ថា​ថ្ងៃទី ១៦
មករា បានគូសសញ្ញានូវរបត់សំខាន់មួយក្នុងការទប់ស្កាត់អ៊ីរ៉ង់កាន់កាប់អាវុធនុយ
ក្លេអ៊ែរ ហើយប្រការសំខាន់គឺទទួលបានការរីកចំរើននេះតាមរយៈផ្លូវ ការទូត។
ប្រធានាធិបតី Barack Obama ក៏បានក្រើនរំលឹកថា អាមេរិកនៅមានការខ្វែងគំនិត
ដ៏ជ្រាលជ្រៅជាមួយអ៊ីរ៉ង់ ហើយកិច្ចព្រមព្រៀងនុយក្លេអ៊ែរមិនសំដៅ ដោះស្រាយ
ការខ្វែងគំនិតទាំងឡាយរវាងប្រទេសទាំងពីរឡើយ ព្រមទាំងអះអាងថា វ៉ាស៊ីន
តោននឹងបន្តដាក់ទ័ណ្ឌកម្មតម្រង់ទៅលើកម្មវិធីកាំជ្រួចមីស៊ីលឆ្លងទ្វីបរបស់
តេអេរ៉ង់។
មុននោះ សហភាពអឺរ៉ុប នាថ្ងៃទី១៦ មករា បានឯកភាពលុបចោលបទដាក់ទ័ណ្ឌ
 កម្មសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់ក្រោយពីពេលស្ថាប័នថាមពលបរាមាណូអន្តរជាតិ
(IAEA) ប្រកាសថា អ៊ីរ៉ង់បានគោរពមាត្រានានាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
 ដែលទទួលបានកាលពីខែកក្កដា ឆ្នាំ២០១៥រវាងអ៊ីរ៉ង់និងក្រុម P៥+១សំដៅ
ដាក់កំហិតទៅលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ