អាមេរិកចាត់ទុកភេរវកម្មជាគ្រោះអាសន្នដ៏ធំដែលគំរាមកំហែងសន្តិសុខជាតិតទៅទៀត

អាមេរិកចាត់ទុកភេរវកម្មជាគ្រោះអាសន្នដ៏ធំដែលគំរាមកំហែងសន្តិសុខជាតិតទៅទៀត - ảnh 1
សេតវិមាន (រូបថតៈwikipedia)


(VOVworld)-រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama នាថ្ងៃ ទី៣០
មេសា បានកំណត់ថា ភេរវកម្មនៅតែជាគ្រោះអាសន្នដ៏ធំធេងដែលគំរាម​កំហែងសន្តិ
សុខជាតិរបស់អាមេរិក។ តាមរបាយការណ៍ជាប្រចាំឆ្នាំរបស់ក្រសួង ការបរទេសអា
មេរិកបានប្រកាសនាថ្ងៃទី៣០មសាអំពីលទ្ធិភេរវកម្មក្នុងឆ្នាំ២០១៣ ឲ្យដឹងថា សាខា
របស់ក្រុមភេរវកម្មអន្តរជាតិ Al Qeada និង បណ្តាក្រុមភេរវកម្មផ្សេងៗដែលកើនឡើង
នៅមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង នៅតែជាគ្រោះ អាសន្នដែលគំរាមកំហែងដល់
សន្តិសុខជាតិ ផលប្រយោជន៍របស់អាមេរិកនិង សម្ព័ន្ធមិត្ត។ ក្នុងឆ្នាំ ២០១៣ នៅ
ពិភពលោកទាំងមូលមានភេរវកម្មចំនួន ៩ពាន់៧រយ បណ្តាលឲ្យមនុស្សចំនួនជិត
១៨ម៉ឺននាក់ត្រូវស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ