អាមេរិកចាត់ទុកវៀតណាមជាដៃគូពោរពេញទៅដោយសក្ដានុភាពនៅតំបន់អាស៊ី-បាស៊ីហ្វិក

អាមេរិកចាត់ទុកវៀតណាមជាដៃគូពោរពេញទៅដោយសក្ដានុភាពនៅតំបន់អាស៊ី-បាស៊ីហ្វិក - ảnh 1


(VOVworld) - អាមេរិកចាត់ទុកវៀតណាមជាដៃគូពោរពេញទៅដោយសក្ដានុភាព
នៅតំបន់អាស៊ី-បាស៊ីហ្វិក។នេះគឺជាការពិនិត្យមើលរបស់អ្នកជំនាញការស្រាវជ្រាវ
អំពីអាស៊ីអាគ្នេយ៍ ក្នុងរយាយការណ៍ស្ដីពីទំនាក់ទំនងអេមេរិក-វៀតណាម ដែល
បានប្រកាសដោយមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិរបស់អាមេរិក
(CSIS) នាព្រឹកថ្ងៃទី២ តុលា។
របាយការណ៍នេះ បានចាត់ទុកថា បន្ទាប់ពីប្រក្រតីទំនាក់ទំនងនាឆ្នាំ ១៩៩៥ វៀត
ណាមនិងអាមេរិក បានមានការបោះជំហានគួរឲ្យកត់សំគាល់ ក្នុងគ្រប់វិស័យ តាំង
ពីនយោបាយ សេដ្ឋកិច្ច ដល់ យោធានិងវប្បធម៏។
ឧបការីរងរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក​ទទួលបន្ទុកបណ្ដាបញ្ហានៅតំបន់
អាស៊ី-អាគ្នេយ៍លោក Scot Maciel បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម
នៅវេទិការពហុភាគីនានា។លោក បានឲ្យដឹងដា៖
“ក្នុងវិស័យការទូត យើងខ្ញុំបានសហការជាមួយវៀតណាមប្រកបដោយប្រសិទ្ធភាព
នៅបណ្ដាវេទិការដូចជា អាស៊ាន សន្និសីទជាន់ខ្ពស់អាស៊ីបូព៌ា APEC ជាដើម។វៀត
ណាម ជាដៃគូល្អ១ក្នុងការជំរុញសន្តិភាព សន្តិសុខ ស្ថេរភាព និងកិច្ចសហប្រតិបតិ្ត
ការនៅតំបន់”។
តាមរបាយការណ៍របស់ CSIS ថា ទាំងអាមេរិកនិងវៀតណាម សុទ្ធតែមានផលប្រ
យោជន៍ក្នុងការរក្សាសេរីភាពខាងនាវាចរណ៍ និងពាណិជ្ជកម្មនៅសមុទ្រខាងកើត ទប់ស្កាត់ការប្រើប្រាស់អំពើហឹង្សាក្នុងជំលោះអំពីដែនដី និងដោះស្រាយជំលោះ
ទាំងឡាយដោយសន្តិវិធី។
អ្នកស្រាវជ្រាវអាមេរិក​ ចាត់ទុកថា ក្នុងកាលៈទេសៈដែលអាមេរិកកំពុងអនុវត្ត
គោលនយោបាយបង្វិលទិសទៅតំបន់អាស៊ី-បាស៊ីហ្វិកការរក្សាទំនាក់ទំនងជា
មួយវៀតណាម នឹងជាកត្ដាសំខាន់ក្នុងការបង្កើតផលប្រយោជន៍យុទ្ធសាស្ត្ររបស់
អាមេរិកនៅអាស៊ីអាគ្នេយ៍។
របាយការណ៍ ក៏បានឲ្យដឹងថា ទំនាក់ទំនងសេដ្ឋកិច្ចកំពុងជាមូលដ្ឋាននិងកម្លាំង
ចលករនៃទំនាក់ទំនងដៃគូវៀតណាម-អាមេរិក។ជាក់ស្ដែងគឺ តំលៃបាក់ពាណិជ្ជ
កម្មទ្វេភាគីទទួលបាន២៥ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៣។ទន្ទឹមនឹងការវាយតំលៃចំពោះទំនាក់ទំនងរវាងប្រទេសទាំង២ក្នុងរយៈពេល២០ឆ្នាំ
កន្លងទៅ របាយការណ៍ ក៏បាននាំចេញវិធានការមួយចំនួនសំដៅជំរុញទំនាក់ទំនង
ទ្វេភាគីផងដែរ។តាមនោះ ភាគីទាំង២ត្រូវបន្តខិតខំប្រឹងប្រែងដើម្បីសម្រេចការចរ
ចារលើកិច្ចព្រមព្រៀង TPP យ៉ាងឆាប់រហ័ស និងបង្កើនជំនួបសន្ទនារវាងរដ្ឋាភិបាល
ទាំង២អំពីពាណិជ្ជកម្មនិងវិនិយោគ ក៏ដូចារវាងអង្គភាពអាជីវកម្មនៃប្រទេសទាំង២។បណ្ដាអ្នកជំនាញការនៃ CSIS ក៏បានស្នើរឲ្យរដ្ឋាភិបាលអាមេរិកអនុវត្តយ៉ាងពេញ
លេញផែនការសម្អាត់ជាតិគីមីពុលព័ណ៍លឿងទុំ dioxin នៅអាកាសយានដ្ឋាន នៅ
ទីក្រុង Da Nang និង Bien Hoa ភាគកណ្ដាលវៀតណាម​ ព្រមទាំងជួយឧបត្ថម្ភជន
រងគ្រោះដោយជាតិគីមីពុលព័ណ៍លឿងទុំ dioxin នៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ