អាមេរិកចិននិងកូរ៉េខាងត្បូងជួបសន្ទនាជាន់ខ្ពស់តាមទូរស័ព្ទ
(VOVworld)-ប្រធានាធិបតីអាមេរិកលោក Barack Obama និងប្រធានាធិបតី កូរ៉េ
ខាងត្បូង លោកស្រី Park Geun –Hye នាថ្ងៃទី៥កុម្ភៈបានមានការជួប សន្ទនា
តាមទូរស័ព្ទដោយឡែកជាមួយប្រធានរដ្ឋចិនលោក Xi Jinping ដោយស្តីពីការ
ប្រកាសបាញ់បង្ហោះផ្កាយរណប់របស់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជា មានិត
កូរ៉េ។ លោក Obama និងលោក Xi Jinping បានអះអាងថា អាមេរិក និងចិន
នឹងសម្របសម្រួលរាល់ការខំប្រឹងប្រែងសំដៅតបតវិញនឹងការសាក ល្បងនុយ
ក្លេអ៊ែរនាខែមុនរបស់ព្យុយយ៉ាង ព្រមទាំងសង្កត់ធ្ងន់ថា វ៉ាស៊ីងតោណនិងប៉េកាំង
នឹងមិនទទួលស្គាល់ឲ្យសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត្តកូរ៉េជា
ប្រទេសមានកម្មសិទ្ធអាវុធនុយក្លេអ៊ែរឡើយ។
នាថ្ងៃដដែល លោក Tap Can Binh ក៏បានមានជំនួបសន្ទនាជាមួយ ប្រធា
នាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-Hye ទាក់ទិនដល់ព័ត៌មាន ពោលខាង
លើផងដែរ៕