អាមេរិកជឿជាក់ទៅលើយថាទស្សន៍របស់កិច្ចព្រមព្រៀង TPP


អាមេរិកជឿជាក់ទៅលើយថាទស្សន៍របស់កិច្ចព្រមព្រៀង TPP - ảnh 1
អាមេរិកជឿជាក់ទៅលើយថាទស្សន៍របស់កិច្ចព្រមព្រៀង TPP (Image: VNA)

(VOVworld) – នាថ្ងៃទី ៦ តុលា ១ ថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃបណ្ដា
ប្រទេសចូលរួមការចរចារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រ
ប៉ាស៊ីហ្វិក ​(TPP) ទទួលបានការព្រមព្រៀងចុងក្រោយមកប្រធានាធិបតីអាមេរិក
 លោក Barack Obama បានសម្តែងនូវជំនឿជាក់ថា៖ កិច្ចព្រមព្រៀងនេះនឹងត្រូវ
បានរដ្ឋសភាអាមេរិកអនុម័ត។ ថ្លែងមតិនៅជំនួបជាមួយមជ្ឈដ្ឋានថ្នាក់ដឹកនាំ
បណ្ដាក្រុមហ៊ុនឧស្សាហពាណិជ្ជកម្មនិងកសិកម្មនៅរដ្ឋធានីវ៉ាស៊ីនតោន លោក
Obama បានអះអាងជាថ្មីម្តងទៀតនូវផលប្រយោជន៍ដែល TPP នាំមកសំរាប់
ខឿនសេដ្ឋកិច្ចជួរមុខលើពិភពលោក។ លោក Obama បានលើកច្បាស់ថា៖ TPP
នឹងជួយឧបត្ថម្ភលុបចោលឬកាត់បន្ថយពន្ធចំនួន ១៨ ពាន់ប្រភេទដែលប្រទេស
 ជាសមាជិកនានាកំពុងអនុវត្តទៅលើមុខទំនិញនាំចេញរបស់អាមេរិក។ ប្រការ
នេះ មានន័យថា៖ តំលៃទំនិញអាមេរិកលើទីផ្សារសកលនឹងត្រូវបានថយចុះ
ដែលបង្ក លក្ខណៈងាយស្រួលសំរាប់សកម្មភាពនាំចេញរបស់ក្រុមហ៊ុន
អាមេរិកទៀតផង។ ថ្នាក់ដឹកនាំអាមេរិកបានសន្យាថា៖ ក្នុងរយៈពេល ៣
ខែខាងមុខ ឯកសារដ៏គ្រប់ គ្រាន់មួយស្តីពី TPP នឹងត្រូវបានដាក់ជូន
រដ្ឋសភាប្រទេសនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ