អាមេរិកជាប់ចំណាត់ថ្នាក់ទី១ក្នុងចំណោមទីផ្សារនាំចូលរបស់វៀតណាម

(VOVWORLD) - បន្ទាប់មកគឺទីផ្សារចិនជាមួយទំហំពាណិជ្ជកម្ម ប៉ាន់ស្មានថាសម្រេចបានជាង ៤២ ពាន់លានដុល្លារអាមេរិក កើន ២,១%។

យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងរយៈពេល ៩ ដើមឆ្នាំ ២០២៣ សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចូលដ៏ធំបំផុតសម្រាប់ទំនិញវៀតណាមជាមួយទំហំពាណិជ្ជកម្មប៉ាន់ស្មានថា សម្រេចបានប្រមាណ ៧១ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១៦,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បន្ទាប់មកគឺទីផ្សារចិនជាមួយទំហំពាណិជ្ជកម្ម ប៉ាន់ស្មានថាសម្រេចបានជាង ៤២ ពាន់លានដុល្លារអាមេរិក កើន ២,១%។

ក្នុងពេលនោះ ទំនិញវៀតណាមនាំចេញទៅកាន់ទីផ្សារអាស៊ីខាងលិចកើនឡើង ៤% តាមការប៉ាន់ស្មានគឺសម្រេចបាន ៥.៩ ពាន់លានដុល្លារអាមេរិក ហើយទីផ្សារអាហ្រ្វិកកើនឡើង ១,២% ជាពិសេសគឺទីផ្សារអាហ្រ្វិកខាងជើងកើនឡើង ៩,៤%។ ប្រការនេះបានសរឲ្យឃើញពីការខិតខំប្រឹងប្រែងក្នុងការធ្វើពិពិធកម្មទីផ្សារ និងការផ្តោតសំខាន់លើការទាញយកទីផ្សារថ្មីដែលមានសក្តានុពលជាច្រើនរបស់សហគ្រាសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ