អាមេរិក-ជប៉ុន-កូរ៉ាខាងត្បូងនឹងដំណើរជំនួបថ្នាក់ឯកទេសអំពីស្ថានភាពលើឧបទ្វីបកូរ៉េ

(VOVworld) – នាថ្ងៃទី ១៤ មិថុនា ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា៖ អាមេរិក
ជប៉ុន និងកូរ៉ាខាងត្បូងនឹងដំណើរជំនួបថ្នាក់ឯកទេសអំពីស្ថានភាពលើឧបទ្វីបកូរ៉េ នា
ថ្ងៃទី ១៩ មិថុនា ខាងមុខនេះនៅវ៉ាស៊ីតោន អាមេរិក។ បេសកជន ពិសេសអាមេរិក
ទទួលបន្ទុកបញ្ហាលើឧបទ្វីបកូរ៉េ លោក Glyn Davies នឹងធ្វើជាអាធិបតីជំនួបនេះ សំដៅ
ពិភាក្សាអំពីរាល់បញ្ហាដែលទាក់ទិនដល់ប្រទេសទាំង ២ ក្នុងតំបន់នេះ។ តាមគំរោង
លោក Davies នឹងជួបជាមួយ ប្រធាននាយកដ្ឋានទទួលបន្ទុកបញ្ហាក្នុងតំបន់អាស៊ី-មហាសាគរចំណុះក្រសួការបរទេសជប៉ុន លោក Shinsuke Sugiyama និងបេសកជនពិ
សេសកូរ៉េខាងត្បូងទទួលបន្ទុកបញ្ហាសន្និភាពនិងសន្តិសុខលើឧបទ្វីបកូរ៉េ លោក Cho
Tae Yong។ មុននោះ មន្ត្រីជប៉ុនម្នាក់បានឲ្យដឹងថា៖ តំណាងនៃប្រទេសទាំង ៣ នឹង
ពិភាក្សាអំពីលទ្ធភាពរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៅខាងក្រៅបណ្ដាសន្និសីទ
របស់អាស៊ាន ដែលនឹងប្រព្រឹត្តទៅ នៅប្រ៊ុយណេ នាខែ កក្តដា ខាងមុខនេះ៕

អាមេរិក-ជប៉ុន-កូរ៉ាខាងត្បូងនឹងដំណើរជំនួបថ្នាក់ឯកទេសអំពីស្ថានភាពលើឧបទ្វីបកូរ៉េ - ảnh 1
អាមេរិក ជប៉ុន និងកូរ៉ាខាងត្បូងនឹងដំណើរជំនួបថ្នាក់ឯកទេសអំពីស្ថានភាព លើឧបទ្វីបកូរ៉េ នាថ្ងៃទី ១៩ មិថុនា (Image: Vietnamplus+)


ប្រតិកម្មទៅវិញ

ផ្សេងៗ