អាមេរិក-ជប៉ុន-កូរ៉េខាងត្បូងពិភាក្សាអំពីវិធានការណ៍បង្កើនបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង


អាមេរិក-ជប៉ុន-កូរ៉េខាងត្បូងពិភាក្សាអំពីវិធានការណ៍បង្កើនបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង  - ảnh 1
អាមេរិក-ជប៉ុន-កូរ៉េខាងត្បូងពិភាក្សាអំពីវិធានការណ៍បង្កើនបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង (VNA)

(VOVworld) – នាថ្ងៃទី ១៨ កញ្ញា រដ្ឋមន្ត្រីការបរទេសរបស់អាមេរិកជប៉ុននិងកូរ៉េ
ខាងត្បូងបានរៀបចំកិច្ចប្រជុំនៅទីក្រុង New York អាមេរិក មុនពេលបណ្ដា
កិច្ចប្រជុំរបស់មហាសន្និបាត អ.ស.ប. សំដៅពិភាក្សាអំពីការបង្កើនវិធានការណ៍
 ដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង ហើយបើកទូលាយកិច្ចសហប្រតិ
បត្តិការត្រីភាគីក្រោយពីការសាកល្បងនុយក្លេអ៊ែរលើកទី ៥ របស់ព្យុងយ៉ាង។
សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry និងសម
ភាគី ជប៉ុន លោក Fumio Kishida រួមជាមួយសមភាគីកូរ៉េខាងត្បូង លោក
Yun Byung-se បានលើកច្បាស់ថា៖ ប្រទេសកូរ៉េខាងជើងបានមិនអើពើដល់
រាល់សេចក្តី សម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អំពីការហាមឃាត់
ដំណើរការ សាកល្បងនុយក្លេអ៊ែរនិងកាំជ្រួច។ ទង្វើរបស់ព្យុងយ៉ាងបានដាក់
សម្ពាធដ៏ធ្ងន់ធ្ងរ ទៅលើសហគមន៍អន្តរជាតិ។ បណ្ដារដ្ឋមន្ត្រីទាំងអស់នេះនឹង
ពិភាក្សាអំពីការបង្កើនវិធានការណ៍ដាក់ទណ្ឌកម្មទៅលើព្យុងយ៉ាងជាពិសេស
គឺការកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុសំរាប់កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចនៃប្រទេស
នេះ រួមជាមួយសកម្មភាពខុសច្បាប់ ផងដែរ។ ប៉ុន្តែ ភាកីទាំងបីនៅអះអាងជា
ថ្មីម្តងទៀតថា៖ នៅមានលទ្ធភាពសំរាប់ការចរចារអំពីបញ្ហាគ្មាននុយក្លេអ៊ែរ
លើឧបទ្វីបកូរ៉េ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ