អាមេរិកជាប្រទេសដែលមានចំនួនករណីឆ្លងជំងឺនិងស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ខ្ពស់បំផុតនៅលើពិភពលោក

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង៨ ថ្ងៃទី ២២ ខែតុលា (ម៉ោងនៅវៀតណាម ) នៅទូទាំងពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ ជាង ២៤៣ លាននាក់ ក្នុងនោះមានអ្នកជំងឺជាង ៥,៩៤ លាននាក់បានស្លាប់។ អ្នកជំងឺដែលបានព្យាបាលឲ្យជាសះស្បើយមានចំនួន២២០.៤៣២.៩១៦នាក់។

ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ ពិភពលោកទាំងមូលបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ជាង ៤៦០.០០០ នាក់ និងមានករណីស្លាប់ចំនួន ៧.១០០ នាក់។ អាមេរិកជាប្រទេសដែលមានចំនួនករណីឆ្លងជំងឺនិងស្លាប់ថ្មីខ្ពស់បំផុត ដោយមានករណីឆ្លងជំងឺជិត ៨០.៥០០ នាក់ និងអ្នកជំងឺជាង ១.៤០០ នាក់បានស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ