អាមេរិកជួយសង្គ្រោះចំណាប់ខ្មាំង៧០នាក់ពីពួកឧទ្ទាមIS

(VOVworld)-នាថ្ងៃទី២២តុលា ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា ដោយ មានការជួយឧបត្ថម្ភរបស់កម្លាំងពិសេសនៃប្រទេសនេះ កងកម្លាំងជនខឺតនៅ អ៊ីរ៉ាក់ បានអនុវត្តប្រកបដោយជោគជ័យយុទ្ធនាការសង្គ្រោះចំណាប់ខ្មាង៧០នាក់ ដែល
ត្រូវក្រុមរដ្ឋអ៊ីស្លាមស្វ័យប្រកាស IS ចាប់ខ្លួននិងត្រៀមសម្លាប់។ អ្នកនាំពាក្យ វិមាន
បញ្ចកោណ Peter Cook បានឲ្យដឹងថា ឧទ្ធម្ភាគចក្ររួមជាមួយកងកម្លាំង ពិសេស
របស់អាមេរិកបានរួមសហការជាមួយជនខឺតនៅអ៊ីរ៉ាក់ វាយប្រហារទៅ លើទីតាំង
ឃុំឃាំងចំណាប់ខ្មាំងនៅជិត Hawijah របស់អ៊ីរ៉ាក់។ តាមលោក Cook ថា ខ្មាន់កាំភ្លើង
របស់ IS ចំនួន៥នាក់ត្រូវបានចាប់ឃុំខ្លួននិង ខ្មាន់កាំភ្លើងមួយចំនួនទៀត ត្រូវស្លាប់។ អ្នកនាំពាក្យវិមានបញ្ចកោណបានជូនដំណឹងថា ចំណាប់ខ្មាំង៧០ នាក់ត្រូវបានសង្គ្រោះ ក្នុងនោះមានសមាជិកសន្តិសុខអ៊ីរ៉ាក់ចំនួន២០នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ