អាមេរិកជំរុញការចាប់ផ្តើមដំណើរសន្តិភាពក្នុងមជ្ឈឹមបូព៌ារឡើងវិញ

(VOVworld) – រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry កំពុងមានដំណើរ ទស្សនកិច្ចនៅមជ្ឈឹមបូព៌ារលើកទី ៥ សំដៅជំរុញការចាប់ផ្តើមដំណើរសន្តិភាពក្នុង
តំបន់ឡើងវិញដែលត្រូវបានផ្អាកកាលពីឆ្នាំ ២០១០។ បន្ទាប់ពីជំនួបការចរចារ
ជាមួយព្រះ រាជាណាចក្រ Jordan ស្តេច Abdullah និងនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល
លោក Benjamin Netanyahu នាថ្ងៃទី ២៨ មិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិកបាន
វិលត្រឡប់មករដ្ឋធានី Amman ប្រទេស Jordan ដើម្បីជួបចរចារជាមួយប្រធានា
ធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas។ គោលដៅនៃការចរចារនេះគឺសំដៅ
ស្វែងរកសម្លេងរួមរវាងអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីន ដែលអាចជួយឧបត្ថម្ភចាប់
ផ្តើមការ ចរចារសន្តិភាពឡើងវិញ។ ក្នុងពេលនោះប៉ាឡេស្ទីនគ្រាន់តែចាប់ផ្តើម
ការចរចារសន្តិភាពដល់ពេលណា អ៊ីស្រាអ៊ែលបញ្ឈប់ការកសាងទីប្រជុំជននៅ
តំបន់ត្រើយ ខាងលិចនិងតំបន់ Jerusalem ខាងកើត ក៏ដូចជា ទទួលស្គាល់ខ្សែ
ព្រំដែនមុនឆ្នាំ ១៩៦៧៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ