អាមេរិកដាក់ពង្រាយកងទ័ពទៅកាន់បណ្តាប្រទេសអឺរ៉ុបខាងកើត
![អាមេរិកដាក់ពង្រាយកងទ័ពទៅកាន់បណ្តាប្រទេសអឺរ៉ុបខាងកើត - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_04_23/thao2341425105257609.jpg) |
អាមេរិកដាក់ពង្រាយកងទ័ពទៅកាន់បណ្តាប្រទេសអឺរ៉ុបខាងកើត (រូបថតៈ AFP) |
(VOVworld)-ក្នុងកាយវិការ១ត្រូវបានចាត់ទុកជាសកម្មភាពបង្កសម្ពាធទៅលើរុស្ស៊ី
អំពីបញ្ហាអ៊ុយក្រែន និងសម្តែងសមាគ្គីភាពជាមួយបណ្តាប្រទេសសម្ព័ន្ធមិត្តនៅ
ទ្វីអឺរ៉ុប អាមេរិកបានសម្រេចដាក់ពង្រាយទាហាចំនួន៦រយនាក់មកដល់ប្រទេស
បូឡួញនិងបណ្តាប្រទេសតំបន់ Batic។ថ្លែងមតិក្នុងសន្និសីទកាសែតនាថ្ងៃទី២២
មេសា អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក ឧត្តនសេនីយ៍ត្រីកងទ័ព ជើងទឹក
លោក John Kirby ឲ្យដឹងថា នេះជាផ្នែក១នៃវគ្គហ្គឹកហ្វឺនថ្មី។តាមរយៈការដាក់
ពង្រាយកងទ័ពលើកនេះវ៉ាស៊ីងតោនបានអះអាងជាថ្មីម្តងទៀតនូវការសន្យា
របស់ខ្លួនចំពោះសន្តិសុខរបស់ ទ្វីបអឺរ៉ុប។ លោកKirbyក៏ឲ្យដឹងថែមទៀតថាមិន
លើកលែងលទ្ធភាពបណ្តាការហ្វឹកហ្វឺននេះនឹងពង្រីកទៅដល់ បណ្តា ប្រទេស
ជាសមាជិកក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO)នៅតំបន់ពោល
ខាងលើឡើយ៕