អាមេរិកដាក់ឲ្យដំណើរការប្រព័ន្ធការពារកាំជ្រួចនៅអឺរ៉ុប


អាមេរិកដាក់ឲ្យដំណើរការប្រព័ន្ធការពារកាំជ្រួចនៅអឺរ៉ុប  - ảnh 1
អាមេរិកដាក់ឲ្យដំណើរការប្រព័ន្ធការពារកាំជ្រួចនៅអឺរ៉ុប (Image: VNA)

(VOVworld) -  ប្រព័ន្ធការពារកាំជ្រួចឬហៅថា «ខែលកាំជ្រួច» របស់អាមេរិកប្រចាំ
នៅអឺរ៉ុបត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការនាថ្ងៃទី ១២ ឧសភា ដោយមិនអើពើ
ដល់ការព្រមានត របស់រុស្ស៊ីដែលចាត់ទុកថា៖ ទង្វើនេះគំរាមកំហែងខឿនសន្តិភាព
នៅតំបន់អឺរ៉ុបកណ្តាល។​ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Ashton Carter​
បានចាត់ទុកថា៖ ការដាក់ឲ្យដំណើរការប្រព័ន្ធការពារកាំជ្រួចពោលខាងលើនៅ
រូម៉ានីដើរតួនាទីដ៏សែនសំខាន់ក្នុងប្រព័ន្ធការពារកាំជ្រួចនៅតំបន់អឺរ៉ុប ព្រមទាំង
បង្ហាញថា៖ អាមេរិកមានសមត្ថភាពពេញលេញក្នុងការពារសម្ព័ន្ធមិត្ត NATO នៅ
អឺរ៉ុប។ លោក Carter បានពន្យល់ទៀតថា៖ អ៊ីរ៉ង់កំពុងបង្កើនសមត្ថភាពកាំជ្រួច
មីស៊ីលដោយហេតុនេះអាមេរិកត្រូវមានជំហានជួរមុខដើម្បីទប់ស្កាត់ការគំរាម
កំហែងនេះ។ លោកក៏បានប្រកាសដែរថា៖ ប្រព័ន្ធកាំជ្រួចពោលខាងលើមិនតម្រង់
ទៅលើរុស្ស៊ីនិងត្រូវបានប្រគល់ឲ្យបញ្ជាការដ្ឋាន NATO យ៉ាងឆាប់ៗ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ