អាមេរិកតភ្ជាប់​​សកម្មភាព​កុងស៊ុលមួយ​ចំ​នួន​នៅ​​គុយបា​ ក្រោយ​រយៈ​ពេល​ជិត​ ៥ ឆ្នាំ

(VOVWORLD) - នេះជាជំហានដំបូង ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការពង្រីកសេវាកម្មកុងស៊ុលរបស់ស្ថានទូតអាមេរិកប្រចាំនៅគុយបា។

អាមេរិកតភ្ជាប់​​សកម្មភាព​កុងស៊ុលមួយ​ចំ​នួន​នៅ​​គុយបា​ ក្រោយ​រយៈ​ពេល​ជិត​ ៥ ឆ្នាំ - ảnh 1ស្ថានកុងស៊ុលអាមេរិកប្រចាំនៅគុយបា។ (ប្រភព៖ Reuters)

នៅថ្ងៃទី ៣ ឧសភា ស្ថានទូតអាមេរិកប្រចាំនៅគុយបា បានចាប់ផ្តើមការ តភ្ជាប់សកម្មភាពទិដ្ឋាការអន្តោប្រវេសន៍ឡើងវិញ បន្ទាប់ពីរផ្អាកសេវាកម្មកុងស៊ុលអស់យៈពេលជិត ៥ ឆ្នាំ ក្រោយពីការចោទប្រកាន់ពីអ្វីដែលហៅថា "ការវាយប្រហារដោយរលកសំឡេង" សំដៅទៅលើអ្នកការទូតអាមេរិកនៅគុយបា។

ស្ថាប័នតំណាងរបស់អាមេរិកនៅទីក្រុង Havana បានប្រកាសថា នឹងផ្តល់អាទិភាពសម្រាប់មុខសញ្ញា IR-៥ ពោលគឺឪពុកឬម្តាយរបស់ពលរដ្ឋអាមេរិក។ នេះជាជំហានដំបូង ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការពង្រីកសេវាកម្មកុងស៊ុលរបស់ស្ថានទូតអាមេរិកប្រចាំនៅគុយបា។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ប្រជាជនគុយបាដែលចង់ចូលមកអាមេរិកត្រូវបង្ខំចិត្តធ្វើដំណើរទៅប្រទេសទីបី ដូចជាកូឡុំប៊ី ឬហ្គីយ៉ាណា ដើម្បីស្នើសុំទិដ្ឋាការ ដោយបង្កើនការចំណាយនិងហានិភ័យ។ មនុស្សជាច្រើនបានជ្រើសរើសការធ្វើចំណាកស្រុកដោយខុសច្បាប់ និងប្រថុយជីវិតរបស់ខ្លួន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ