អាមេរិកត្រៀមខ្លួនជាស្រេចសហការជាមួយរុស្ស៊ីក្នុងការបង្កើតយន្តការធានាស្ថិរភាពនៅស៊ីរី

(VOVWORLD) - នាថ្ងៃទី ៥ កក្កដា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានអះអាងថា៖ អាមេរិកត្រៀមខ្លួនជាស្រេចជាមួយរុស្ស៊ីស្តីអំពីការ បង្កើតតំបន់ហាមឃាត់ហោះហើរនៅស៊ីរីជាមួយរុស្ស៊ី។ 
អាមេរិកត្រៀមខ្លួនជាស្រេចសហការជាមួយរុស្ស៊ីក្នុងការបង្កើតយន្តការធានាស្ថិរភាពនៅស៊ីរី - ảnh 1 អាមេរិកត្រៀមខ្លួនជាស្រេចសហការជាមួយរុស្ស៊ីក្នុងការបង្កើតយន្តការធានាស្ថិរភាពនៅស៊ីរី

(VOVworld) – នាថ្ងៃទី ៥ កក្កដា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានអះអាងថា៖ អាមេរិកត្រៀមខ្លួនជាស្រេចជាមួយរុស្ស៊ីស្តីអំពីការ បង្កើតតំបន់ហាមឃាត់ហោះហើរនៅស៊ីរីជាមួយរុស្ស៊ី។ ជាលំអិត អាមេរិកនឹង ពិនិត្យមើលលទ្ធភាពរួមជាមួយរុស្ស៊ីកសាងបណ្ដាយន្តការដើម្បីធានាឲ្យបានស្ថិរភាពរួមមានការបង្កើតតំបន់ហាមឃាត់ហោះហើរ ក៏ដូចជា ការឃ្លាំមើលកិច្ចព្រម ព្រៀងឈប់បាញ់លើដីគោកព្រមទាំងកិច្ចសហការអនុវត្តសកម្មភាពជួយឧបត្ថម្ភ មនុស្សធម៌នៅស៊ីរីផងដែរ។ សេចក្តីជូនដំណឹងពោលខាងលើរបស់រដ្ឋមន្ត្រីការ បរទេសអាមេរិកត្រូវបាននាំចេញមុនពេលជំនួបដំបូងរវាងប្រធានាធិបតីអាមេរិក លោក  Donald Trump និងសមភាគីរុស្ស៊ី លោក Vladimir Putin នៅខាងក្រៅ សន្និសីទកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខ លើពិភពលោក (G20) នៅអាល្លឺម៉ង់។ អ្នកប្រមុខផ្នែកការទូតអាមេរិកបានអះអាង ថែមទៀតថា៖ រុស្ស៊ីមានការទទួលខុសត្រូវពិសេសក្នុងការជួយស្ថិរភាពស្ថនភាព នៅស៊ីរី។ អាមេរិកនិងរុស្ស៊ីទទួលបានការបោះជំហានក្នុងការបង្កើតតំបន់បន្ធូ ស្រាលភាពតានតឹងនៅស៊ីរីផងដែរ។ ទោះបីជារវាងប្រទេសទាំងពីរនៅមានការ ខ្វែងគំនិតដែលមិនទាន់ដោះស្រាយបានឡើយទេក្តី ប៉ុន្តែ អាមេរិកនិងរុស្ស៊ីមាន សមត្ថិភាពសហការជាមួយគ្នានៅស៊ីរីដើម្បីធានាស្ថិរភាពដោយឈរលើផលប្រយោជន៍សន្តិសុខរបស់វ៉ាស៊ីនតោននិងម៉ូស្គូ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ