អាមេរិកទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល

(VOVWORLD) - ថ្លែងមតិនៅសន្និសីទកាសែត នាថ្ងៃទី ៦ ធ្នូ នៅសេតវិមាន ប្រធានាធិបតី អាមេរិក លោក Donald Trump បានមានប្រសាសន៍ជាផ្លូវការទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល ព្រមទាំង បញ្ជាណែនាំក្រសួងការបរទេសអាមេរិកចាប់ផ្តើម អនុវត្តការងារត្រៀមរៀបចំដើម្បីផ្លាស់ប្តូរទីស្នាក់ការនៃស្ថានទូតអាមេរិកពីទីក្រុង Tel Aviv ទៅ កាន់ទីក្រុង  Jerusalem។ 
អាមេរិកទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល  - ảnh 1 អាមេរិកទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល 

(VOVworld) – ថ្លែងមតិនៅសន្និសីទកាសែត នាថ្ងៃទី ៦ ធ្នូ នៅសេតវិមាន ប្រធានាធិបតី អាមេរិក លោក Donald Trump បានមានប្រសាសន៍ជាផ្លូវការទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល ព្រមទាំង បញ្ជាណែនាំក្រសួងការបរទេសអាមេរិកចាប់ផ្តើម អនុវត្តការងារត្រៀមរៀបចំដើម្បីផ្លាស់ប្តូរទីស្នាក់ការនៃស្ថានទូតអាមេរិកពីទីក្រុង Tel Aviv ទៅ កាន់ទីក្រុង  Jerusalem។ ប្រធានាធិបតី Donald Trump បានចាត់ទុកថា៖ សេចក្តីសម្រេចនេះនឹងនាំមកនូវផលប្រយោជន៍សំរាប់អាមេរិកក៏ដូចជាការស្វែងរកសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ តាមមជ្ឈដ្ឋានមន្ត្រីសេតវិមានថា៖ ដំណើរត្រៀមរៀបចំនិងប្តូរស្ថានទូតអាមេរិកទៅ Jerusalem អាចត្រូវបានសម្រេចក្នុងរយៈពេល ៣ ឆ្នាំ។ សេចក្តីសម្រេចទទួលស្គាល់ Jerusalem ជារដ្ឋធានីជាផ្លូវការរបស់អ៊ីស្រាអែលបានជួយប្រធានាធិបតីអាមេរិក លោក Donald Trump អនុវត្តកិច្ចសន្យាមួយក្នុងកិច្ចសន្យាសំខាន់ៗក្នុងយុទ្ធនាការស្វែងរក សម្លេងគាំទ្រមុននេះ។ កាយវិការនេះក៏ទទួលបានការគាំទ្ររបស់អ្នកនិតិបញ្ញត្តិគណៈបក្ស សាធារណៈរដ្ឋអាមេរិក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ