អាមេរិកទទួលស្គាល់មានការលំបាកជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹង IS


អាមេរិកទទួលស្គាល់មានការលំបាកជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹង IS  - ảnh 1
អាមេរិកទទួលស្គាល់មានការលំបាកជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹង IS (Image: VNA)

(VOVworld) – នាថ្ងៃទី ១៧ មិថុនា មជ្ឈដ្ឋានមន្ត្រីវិមានបញ្ចកោណបានទទួលស្គាល់
ថា៖ ការប្រយុទ្ធប្រឆាំងនឹងអង្គការឥស្លាមស្វ័យប្រកាស (IS) នៅអ៊ីរ៉ាក់របស់ប្រទេស នេះកំពុងប្រឈមមុខនឹងការលំបាកលំបិនជាច្រើន។ ក្នុងសម័យសួរដេញដោលនា
ថ្ងៃទី ១៧ មិថុនា នៅគណៈកម្មាធិការកងទ័ពចំណុះសភាជាន់ទាបអាមេរិក រដ្ឋមន្ត្រី
ក្រសួង ការពារជាតិអាមេរិក លោក Ashton Carter និងប្រធានក្រុមប្រឹក្សារអគ្គសេ
នាធិការ ណ៍កងទ័ពចម្រុះអាមេរិក ឧត្តមសេនីយ៍ Martin Dempsey បានទទួលស្គាល់
ការពិត ជាក់ស្តែងពោលខាងលើ ដោយសារ វ៉ាស៊ីនតោនខ្វះខាត់ពេលវេលាផ្តល់
អាវុធនិងហ្វឹក ហាត់បណ្ដាអង្គភាពនៃកំលាំងសន្តិសុខរបស់អ៊ីរ៉ាក់។ ឧត្តមសេនីយ៍
Dempsey បាន ឲ្យដឹងថា៖ មជ្ឈដ្ឋានថ្នាក់ដឹកនាំយោធាអាមេរិកមិនអាចធ្វើអន្តរាគមន៍
ជាបន្ថែមនៅ អ៊ីរ៉ាក់ឡើយប្រសិនបើ កំលាំងតំបន់អសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹង
IS នោះ។ តាមប្រធានាធិបតីអាមេរិក លោក  Barack Obama បានទទួលស្គាល់នា
សប្តាហ៍មុនគឺ ៖ រហូតមកដល់ពេលនេះ ការប្រយុទ្ធប្រឆាំងនឹង IS របស់អាមេរិក
នៅអ៊ីរ៉ាក់និងស៊ីរីមិនទាន់មានយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដោយខ្វះខាត់
កិច្ចសន្យាពីរដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងនោះ មានការជ្រើសរើសទាហានពីភាគីផ្សេងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ