អាមេរិកនិង NATO កំពុងបណ្ដាលការខូចខាតផ្ទាល់ដល់ផលប្រយោជន៍ ភូមិសាស្ត្រនយោបាយរបស់រុស្ស៊ី


អាមេរិកនិង NATO កំពុងបណ្ដាលការខូចខាតផ្ទាល់ដល់ផលប្រយោជន៍ ភូមិសាស្ត្រនយោបាយរបស់រុស្ស៊ី - ảnh 1
អគ្គសេនាធិការកំលាំងប្រដាប់អាវុធរុស្ស៊ី នាយឧត្តមសេនីយ៍ Valery Gerasimov (RIA)

        Vovworld-អាមេរិកនិងអង្គការ NATO ចង់ប្រែក្លាយអ៊ុយក្រែនក្លាយទៅជា​
ប្រភពអស្ថិរភាពមានការត្រួតពិនិត្យយូរអង្វែង បណ្ដាលការខូចខាតផ្ទាល់​ដល់
​ផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់រុស្ស៊ីនិងដំណាក់កាលសមាហរណកម្ម
ក្រោយស៊ូវៀត។ នោះជាការអះអាងរបស់អគ្គសេនាធិការកំលាំងប្រដាប់​អាវុធរុស្ស៊ី
នាយឧត្តមសេនីយ៍ Valery Gerasimov ក្នុងជំនួបនាថ្ងៃទី១០ធ្នូ​ជាមួយ​អនុព័ន្ធយោធា
បរទេសចំនួន៧០នាក់នៅទីក្រុងម៉ូស្គូ។

        ឧត្តមសេនីយ៍ Gerasimov បានចាត់ទុកថា អាមេរិកនិងលោកខាងលិច​បាន​
ប្រកាសឯកសារក្លែងក្លាយជាច្រើនលើបណ្ដាញ Internet និងបណ្ដាញសង្គមស្ដីពី​ការ
​ចូលរួមរបស់ទាហានរុស្ស៊ីក្នុងជំលោះនៅបណ្ដាខេត្ត Donetsk និង Lugansk របស់
​អ៊ុយក្រែន។​ តាមឧត្តមសេនីយ៍ Gerasimov ថា​បណ្ដាប្រទេសលោក​ខាង​លិចកំពុង
ស្វែងរកការបន្ថយសក្ដានុភាពយោធាសេដ្ឋកិច្ចរបស់រុស្ស៊ីតាមរយៈ​ឧបាយកល
បង្កើតប្រព័ន្ធការពារកាំជ្រួចសកលលោក (GMD) របស់អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ