អាមេរិកនិង ស.ប.ប.ក. ទទួលបានការបោះជំហានក្នុងការចរចារទ្វេភាគីក្រៅផ្លូវការ


អាមេរិកនិង ស.ប.ប.ក. ទទួលបានការបោះជំហានក្នុងការចរចារទ្វេភាគីក្រៅផ្លូវការ - ảnh 1
អាមេរិកនិង ស.ប.ប.ក. ទទួលបានការបោះជំហានក្នុងការចរចារទ្វេភាគីក្រៅផ្លូវការ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៩ មករា តំណាងរបស់អាមេរិកនិងសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានិតកូរ៉េសុទ្ធតែវាយតំលៃសកម្មចំពោះលទ្ធផលនៃការចរចារទ្វេភាគី ក្រៅផ្លូវការដែលបានអូសបន្លាយក្នុងរយៈពេល ២ ថ្ងៃនៅសឹង្ហបុរី។ ថ្លែងមតិជាមួយ មជ្ឈដ្ឋានអ្នកសារព័ត៌មានបន្ទាប់ពីការចរចារជាមួយក្រុមចរចាររបស់អាមេរិកដឹកនាំ ដោយអតីតបេសជនពិសេសក្រុមចរចារនុយក្លេអ៊ែរ លោក Stephen Bosworth ប្រធាន ក្រុមចរចាររបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េ អនុរដ្ឋមន្ត្រីការបរទេស
លោក Ri Yong Ho បានអះអាងថា៖ ព្យុងយ៉ាងបានផ្លាស់ប្តូរដ៏ស្មោះត្រង់ជាមួយវ៉ាស៊ីន តោនអំពីអត្ថន័យនិងគោលដៅនៃបណ្ដាការផ្តើមគំនិតដែលព្យុងយ៉ាងបាននាំចេញ នាដើមខែមករានេះ។ តាមនោះ​ព្យុងយ៉ាងសន្យាត្រៀមខ្លួនជាស្រេចបញ្ឈប់រាល់ការ លាកល្បងនុយក្លេអ៊ែរក្នុងករណីអាមេរិកបញ្ចប់រាល់ការធ្វើសមយុទ្ធរួមជាមួយកូរ៉េខាង
ត្បូងក្នុងឆ្នាំ ២០១៥។ លោក Ri Yong Ho បានសង្កត់ធ្ងន់ថា៖ ការបញ្ចប់ដំណើការធ្វើ សមយុទ្ធរួមគឺជាជំហានដំបូងសំដៅបន្ធូស្រាលភាពតានតឹងលើឧបទ្វីបកូរ៉េ។ រីឯខ្លួន
វិញ អតីតបេសជនពិសេសអាមេរិកទទួលបន្ទុកបញ្ហាលើឧបទ្វីបកូរ៉េ លោក Stephen
Bosworth បានឲ្យដឹងថា៖​ ភាគីអាមេរិសង្កត់ធ្ងន់ទៅលើការចាប់ផ្តើមការចរចារ ៦ ភាគី ឡើងវិញសំដៅដោះស្រាយបញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ