អាមេរិកនិងកូរ៉េខាងត្បូងបន្តស្វែងរកដំណោះស្រាយសន្តិភាពលើឧបទ្វីបកូរ៉េ

(VOVworld) – នាថ្ងៃទី ៧ ឧសភា ក្នុងជំនួបចរចាររវាងប្រធានាធិបតីអាមេរិក លោក
Barack Obama និងសមភាគីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ដែលកំពុងមាន
ដំណើរទស្សនកិច្ចនៅអាមេរិក ភាគីទាំង ២ បានឯកភាពអំពីការបន្តព្រមាននិងទប់
ស្កាត់នឹងរាល់សកម្មភាពបង្ករឿងហេតុរបស់សាធារណៈរដ្ឋប្រជាធិបតេយត្យប្រជា
មានិតកូរ៉េ (ស.ប.ប.ក)។ ទន្ទឹមនឹងនោះ ប្រទេសទាំង ២ នៅខំប្រឹងប្រែងអស់ពីកំលាំង
កាយចិត្តដើម្បីស្វែងរកដំណោះស្រាយសន្តិភាពលើឧបទ្វីបកូរ៉េ។ ថ្លែងមតិក្នុងសន្និសីទ
ការសែតបន្ទាប់ពីជំនួបចរចារនេះ ប្រធានាធិបតី អាមេរិក លោក Obama បានឲ្យដឹងថា​៖
ដល់ឥឡូវនេះអាមេរិកនិងកូរ៉េខាងត្បូងមិនទាន់ឃើញមានសកម្មភាពតាមទិសផ្សេង
ណាមួយពីភាគីព្យុងយ៉ាងនៅឡើយ។ ក្រៅពីនោះ ថ្នាក់ដឹកនាំទាំង ២ រូបក៏​បានឯកភាព
អំពីការជំរុញអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីបង្កើនកិច្ចសហប្រតិបត្តិការ
លើវិស័យថាមពលស្អាតនិងសន្តិសុខ៕

អាមេរិកនិងកូរ៉េខាងត្បូងបន្តស្វែងរកដំណោះស្រាយសន្តិភាពលើឧបទ្វីបកូរ៉េ - ảnh 1
ប្រធានាធិបតីអាមេរិក លោក Barack Obama និងសមភាគីកូរ៉េខាងត្បូង លោកស្រី Park Geun-hye (Image: Vietnamplus+)


ប្រតិកម្មទៅវិញ

ផ្សេងៗ