អាមេរិកនិងគុយបាកំណត់ពេលវេលាដំណើការចរចារកែលំអរទំនាក់ទំនង
![អាមេរិកនិងគុយបាកំណត់ពេលវេលាដំណើការចរចារកែលំអរទំនាក់ទំនង - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_01_09/cuba-my-1.jpg) |
អាមេរិកនិងគុយបាកំណត់ពេលវេលាដំណើការចរចារកែលំអរទំនាក់ទំនង (Image: VNA) |
(VOVworld) – នាថ្ងៃទី ៨ មករា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Barack
Obama បានប្រកាសថា៖ ការចរចារដំបូងស្តីអំពីការកែលំអរទំនាក់ទំនងរវាងអាមេរិក
និងគុយបានឹងប្រព្រឹត្តទៅនាពាក់កណ្ដាលខែមករានេះ។ អ្នកនាំពាក្យ សេតវិមាន
លោកស្រី Jen Psaki បានឲ្យដឹងថា៖ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុក
តំបន់អាមេរិកឡាទីន លោកស្រី Roberta Jacobson នឹងអញ្ចើញ ទៅបំពេញទស្សន
កិច្ចនៅគុយបាចាប់ពីថ្ងៃទី ២១ ដល់ទី ២២ មករា ខាងមុខ ព្រមទាំង រួមធ្វើសហការ
អធិបតីការចរចារស្តីអំពីការកែលំអរទំនាក់ទំនងរវាងប្រទេសទាំង ២ ជាមួយសម
ភាគីគុយបា។ បញ្ហាស្តីពីជនអន្តោប្រវេសន៍និងការបើកស្ថានទូតនៃប្រទេស
ទាំង ២ ឡើងវិញនឹងត្រូវបានយកមកពិភាក្សាក្នុងការចរចារលើកនេះ។ ភាគីទាំង
២ កំពុងពិភាក្សាស្តីអំពីរបៀបវារៈលំអិតនៃការចរចារនេះ៕