អាមេរិកនិងគុយបាទទួលបានកិច្ចព្រមព្រៀងបើកស្ថានទូតឡើងវិញ
![អាមេរិកនិងគុយបាទទួលបានកិច្ចព្រមព្រៀងបើកស្ថានទូតឡើងវិញ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_07_01/barack_obama_gap_raul_castro_tai_hoi_nghi_panama_mzzr.jpg) |
អាមេរិកនិងគុយបាទទួលបានកិច្ចព្រមព្រៀងបើកស្ថានទូតឡើងវិញ (AFP) |
Vovworld-ក្នុងកាយវិការមួយត្រូវបានសាធារណមតិរង់ចាំពីយូរមក នាថ្ងៃទី
៣០មិថុនាមន្ត្រីជាន់ខ្ពស់សូមមិនបញ្ចេញឈ្មោះមួយរូបនៃរដ្ឋអំណាចប្រធានាធិបតី
អាមេរិក Barack Obama បានប្រកាសថា អាមេរិកនិងគុយបានឹងប្រកាសដំណាក់កាល
បើកស្ថានទូតឡើងវិញនៅរដ្ឋធានីនៃប្រទេសទាំងពីរនាថ្ងៃទី១កក្កដា។ ប្រធានាធិបតី
Obama និងរដ្ឋមន្ត្រីការបរទេស John Kerry កំពុងមានវត្តមាននៅក្រុង Vienne អូស្ទ្រីស
ដើម្បីចូលរួមការចរចារជាមួយអ៊ីរ៉ង់នឹងមានបទថ្លែងមតិនាព្រឹកថ្ងៃទី១កក្កដាស្ដីពី
ព្រឹត្តិការណ៍សំខាន់នេះក្នុងដំណើរការប្រក្រតីភាពទំនាក់ទំនងការទូតរវាងភាគីទាំង
ពីរ។
បន្ទាប់ពីសេចក្តីប្រកាសប្រវត្តិសាស្ត្រប្រក្រតីភាពទំនាក់ទំនងការទូតដែលត្រូវ
បានប្រធានាធិបតី Barack Obama និងប្រធានរដ្ឋគុយបា Raul Castro នាំចេញនាថ្ងៃទី
១៧ធ្នូឆ្នាំ២០១៤មក អាមេរិកនិងគុយបាបានដំណើរការវង់ចរចារចំនួន៤ជាបន្តបន្ទាប់
នៅរដ្ឋធានីនៃប្រទេសទាំងពីរ។ អាមេរិកក៏បានដកចេញរបងធំបំផុតលើមាគ៌ាប្រក្រតី
ភាពទំនាក់ទំនងទ្វេភាគីខណៈដែលដកគុយបាចេញពីបញ្ជីឈ្មោះបណ្ដាប្រទេសជួយ
ឧបត្ថម្ភភេរវកម្ម។ មុននោះនាដើមខែមេសា វ៉ាស៊ីនតោននិង La Habana ក៏បានរៀបចំ
ការសន្ទនាស្ដីពីសិទ្ធិមនុស្សជាលើកដំបូងផងដែរ៕