អាមេរិកនិងចិនចាប់ផ្តើមការយកពន្ធបន្ថែមថ្មីលើទំនិញរបស់គ្នាទៅវិញទៅមក

(VOVWORLD) - ការដំឡើងពន្ធបន្ថែមមួយរបស់មេរិកនិងចិនលើទំនិញរបស់គ្នាទៅវិញទៅមកបានចូលជាធរមានជាផ្លូវការនៅម៉ោង ៤ និង ១ នាទី នាព្រឹកថ្ងៃទី ១ ខែកញ្ញានេះ តាមម៉ោង GMT។ នេះបានចាត់ទុកជាទង្វើរមួយដែលធ្វើឲ្យ ជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែកើនឡើង ទោះបីជាភាគីទាំងពីក៏បានផ្សាយសញ្ញាវិជ្ជាមានក្នុងការចាប់ផ្តើមឡើងវិញនូវការចរចាគ្នាក៏ដោយ។
អាមេរិកនិងចិនចាប់ផ្តើមការយកពន្ធបន្ថែមថ្មីលើទំនិញរបស់គ្នាទៅវិញទៅមក - ảnh 1កុងទីន័រទំនិញរបស់ចិនត្រូវបានរុះរើនៅកំពង់ផែ Long Beach រដ្ឋកាលីហ្វ័រញ៉នៃប្រទេសអាមេរិកនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ (រូបថត៖ AFP/TTXVN)

តាមនោះ រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោល Donald Trump បានចាប់ផ្តើមដំឡើងពន្ធ ១៥ % លើទំនិញដែលនាំចូលពីប្រទេសចិនដោយមានទឹកប្រាក់សរុប ១២៥ ពាន់លានដុល្លារអាមេរិក។ រីឯភាគីចិន ទីក្រុងប៉េកាំងចាប់ផ្តើមយកពន្ធបន្ថែម ៥% និង ១០% លើទំនិញនាំចូលពីអាមេរីកចំពោះមុខទំនិញចំនួន ១,៧១៧ ផងដែរ។ ចិនក៏បានដំឡើងពន្ធ ៥% លើប្រេងឆៅរបស់អាមេរិកផងដែរ។ នេះជាលើកដំបូង ដែលផលិតផលប្រេងរបស់អាមេរិកត្រូវបានជាប់ពន្ធ ចាប់តាំងពីប្រទេសមហាអំណាចទាំងពីរនេះនៅលើពិភពលោក បានចាប់ផ្តើមជម្លោះពាណិជ្ជកម្មដែលអសរយៈពេលមួយឆ្នាំកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ