អាមេរិកនិងចិនបញ្ចប់វង់ចរចាពាណិជ្ជកម្មនៅទីក្រុងវ៉ាស៊ីនតោន

(VOVWORLD) -នាថ្ងៃទី ៥ ខែមេសា សេតវិមានបានឲ្យដឹងថា នៅតែមានប្រការសំខាន់ៗ ដែលត្រូវចរចា ហើយមជ្ឈដ្ឋានមន្ត្រី ក៏ដូចជាក្រុមអ្នកចរចានៃភាគីទាំងពីរនឹងបន្តទាក់ទងគ្នាដើម្បីដោះស្រាយរាល់បញ្ហានៅសេសសល់ផងដែរ។
អាមេរិកនិងចិនបញ្ចប់វង់ចរចាពាណិជ្ជកម្មនៅទីក្រុងវ៉ាស៊ីនតោន - ảnh 1 តំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer ឧបនាយករដ្ឋមន្ត្រីចិនលោក Liu He និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin នៅក្នុងកិច្ចចរចាពាណិជ្ជកម្មថ្មីនៅប៉េកាំង(រូបថត៖ vnanet.vn)

នាថ្ងៃទី ៥ ខែមេសាក្រុមអ្នកចរចាអាមេរិក និងចិនបានបញ្ចប់វង់ចរចាថ្មីៗបំផុតបន្ទាប់ពីបីថ្ងៃធ្វើការរួចមកនៅទីក្រុងវ៉ាស៊ីនតោន។ ភាគីទាំងពីរគ្រោងនឹងបន្តការចរចារ ដើម្បីដោះស្រាយរាល់បញ្ហានៅសេសលល់ សំដៅបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ដែលបានអូសបន្លាយរយៈពេល ៩ ខែកន្លងទៅ។ ភាគីទាំងពីរកំពុងទទួលបានការវិវឌ្ឍលើគ្រប់វិស័យ ដូចជា៖ កម្មសិទ្ធិបញ្ញា និងការផ្ទេរបច្ចេកវិទ្យា ទំនិញ។

ទោះជាយ៉ាងណាក៏ដោយក្នុងសេចក្តីប្រកាសនាថ្ងៃទី ៥ ខែមេសា សេតវិមានបានឲ្យដឹងថា នៅតែមានប្រការសំខាន់ៗ ដែលត្រូវចរចា ហើយមជ្ឈដ្ឋានមន្ត្រី ក៏ដូចជាក្រុមអ្នកចរចានៃភាគីទាំងពីរនឹងបន្តទាក់ទងគ្នាដើម្បីដោះស្រាយរាល់បញ្ហានៅសេសសល់ផងដែរ។

ក្នុងពេលនោះ ប្រធាននាធិបតីអាមេរិក លោក  Donal Trump បានវាយតម្លៃថាកិច្ចចរចាជាមួយប៉េកាំងកំពុងឆ្ពោះទៅរកការបញ្ចប់សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចជួរមុខទាំងពីនេះលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ