អាមេរិកនិងចិនបន្តដោះស្រាយការខ្វែងគំនិតពាណិជ្ជកម្ម

(VOVWORLD) - រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross បានឲ្យដឹងថា៖ អាមេរិក សង្ឃឹមថានឹងដោះស្រាយការខ្វែងគំនិតដ៏ធំជាមួយចិនតាមរយៈបណ្ដាការពិភាក្សាទ្វេភាគី។ 
អាមេរិកនិងចិនបន្តដោះស្រាយការខ្វែងគំនិតពាណិជ្ជកម្ម  - ảnh 1 អាមេរិកនិងចិនបន្តដោះស្រាយការខ្វែងគំនិតពាណិជ្ជកម្ម 

        រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross បានឲ្យដឹងថា៖ អាមេរិក សង្ឃឹមថានឹងដោះស្រាយការខ្វែងគំនិតដ៏ធំជាមួយចិនតាមរយៈបណ្ដាការពិភាក្សាទ្វេភាគី។ ថ្លែងមតិនៅសម័យសួរដេញដោលនៅរដ្ឋសភាអាមេរិកនាថ្ងៃទី ១០ ឧសភា លោក Wilbur Ross បានជូនដំណឹងថា៖ គណៈប្រតិភូជាន់ខ្ពស់របស់ចិននឹងមកកាន់រដ្ឋធានីវ៉ាស៊ីនតោននាសប្តាហ៍ខាងមុខព្រមទាំងសង្ឃឹមនឹងទទួល បាន ការបោះជំហានក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូនេះ។ រដ្ឋមន្ត្រីពាណិជ្ជកម្ម អាមេរិកបានឲ្យដឹងថែមទៀតថា៖ មជ្ឈដ្ឋានមន្ត្រីប្រទេសនេះបានរៀបចំបញ្ជី ឈ្មោះលំអិតដែលស្នើឲ្យចិនផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មតាមមុខ ទំនិញនិមួយៗនិងបរិមាណ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ