អាមេរិកនិងចិនបរិហារទោសគ្នាក្នុងសកម្មភាពចារកម្មលើបណ្ដាញ internet
|
អាមេរិកនិងចិនបរិហារទោសគ្នាក្នុងសកម្មភាពចារកម្មលើបណ្ដាញ internet (Image: Vietnam+) |
(VOVworld) – ភាពតានតឹងរវាងអាមេរិកនិងចិនកំពុងឡើងជណ្តើរ ក្នុងពេលដែល
ភាគីទាំង ២ សុទ្ធតែចោទប្រកាន់គ្នាទៅវិញទៅមកក្នុងដំណើរការសកម្មភាពចារកម្ម
លើបណ្ដាញ internet ដោយទ្រង់ទ្រាយធំ។ នាថ្ងៃទី ១៩ ឧសភា ប្រឹក្សាតុលាកាសហរដ្ឋ
អាមេរិកនៃទីក្រុង Pittsburg រដ្ឋ Pensylvania បានកាត់ទោសនាយទាហានមួយចំនួន
របស់កងទ័ពប្រជាជនចិនដោយសកម្មភាពចារកម្មលើបណ្តាញ internet តម្រង់ទៅលើ
បណ្ដាសម្ព័ន្ធក្រុមហ៊ុនរបស់អាមេរិកសំដៅលួចព័ត៌មានសម្ងាត់។ ប្រតិកម្មចំពោះការ
ចោទប្រកាន់របស់អាមេរិកអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Jin Kang បាន
ឡើងសម្លេង បដិសេធព័ត៌មាននេះហើយចាត់ទុកថា៖ នេះគឺជាការប្រឌិតដែលនឹង
ធ្វើមហន្តរាយដល់កិច្ចសហប្រតិបត្តិការនិងទំនុកទុកចិត្តរវាងចិននិងអាមេរិក។ ប៉េកាំងដាស់តឿនអាមេរិកលុបចោលសំណុំរឿងពោលខាងលើ។ ទន្ទឹមនឹងនោះ ចិនក៏បានសម្រេចបញ្ឈប់សកម្មភាពរបស់ក្រុមការងារលើបណ្តាញ internet រវាងអាមេរិកនិងចិនដោយមានមូលហេតុថា៖ វ៉ាស៊ីនតោនខ្វះទំនុកទុកចិត្តក្នុង
ការដោះស្រាយបណ្ដាបញ្ហាទាក់ទិនដល់សន្តិសុខលើបណ្តាញ internet តាមរយៈ
ការសន្ទនានិងកិច្ចសហប្រតិបត្តិការ។ ប៉េកាំង ព្រមាននឹងមានសកម្មភាពតបតវិញ
ក្នុងករណី អាមេរិកឡើងជណ្តើររឿងហេតុនេះ៕