អាមេរិកនិងចិនមិនទាន់រកឃើញសម្លេងរួមក្នុងបញ្ហាពាណិជ្ជកម្ម

(VOVWORLD) - មន្ត្រីអាមេរិកនិងចិនបានបញ្ចប់វងចរចាថ្មីស្តីពីពាណិជ្ជកម្មក្នុងអំឡុងពេលពីរថ្ងៃគឺថ្ងៃទី២២ និង២៣សីហា ដោយពុំទទួលបាននូវចំណុចវិជ្ជមានណាមួយឡើយ។ ក្នុងពេលជាមួយគ្នានោះ ភាពតានតឹងពាណិជ្ជកម្មទ្វេភាគីបន្តឡើងជណ្តើរ ខណៈដែលប្រទេសទាំងពីរបានដំឡើងថ្លៃពន្ធនាំចូល២៥%លើផលិតផលទំនិញមានតម្លៃ ១៦ពាន់លានដុល្លារអាមេរិកសម្រាប់ភាគីនីមួយៗ។

ក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យវិមានសរ Lindsay Walters បានជូនដំណឹងថា អាមេរិកនិងចិនបានបញ្ចប់កិច្ចចរចាអស់រយៈពេលពីរថ្ងៃ សំដៅពិភាក្សានូវទស្សនៈនិងវិធានកាដែលរទទួលបាន មានផលប្រយោជន៍ទៅវិញទៅមកសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរក៏បានពិភាក្សានូវវិធីសាស្ត្រដោះស្រាយរាល់បញ្ហាមានចរិតលក្ខណៈរចនាសម្ព័ន្ធនៅប្រទេសចិន ក្នុងនោះ មានគោលនយោបាយផ្ទេប្តូរបច្ចេកវិទ្យានិងកម្មសិទ្ធិបញ្ញាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ