អាមេរិកនិងចិន​សង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមរួមដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ​ឆ្លើយតប

(VOVWORLD) - ស្ថានភាពឡើងកំដៅភពផែនដីកំពុងក្លាយជាការគម្រាមកំហែងដល់មនុស្សជាតិទាំងមូល ដែលទាមទារឱ្យមានវិធីសហប្រតិបត្តិការថ្មីរវាងសហរដ្ឋអាមេរិកនិងចិន។ 
អាមេរិកនិងចិន​សង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមរួមដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ​ឆ្លើយតប - ảnh 1បេសកជនទទួលបន្ទុកអាកាសធាតុអាមេរិកលោក John Kerry និងប្រធានការិយាល័យនៃគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសចិន លោក Wang Yi។ រូបថត៖ Reuters 

បេសកជនទទួលបន្ទុកអាកាសធាតុអាមេរិកលោក John Kerry បានធ្វើសេចក្តីប្រកាសនេះ ក្នុងជំនូបជាមួយប្រធានការិយាល័យនៃគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសចិន លោក Wang Yi (ថ្ងៃទី ១៨ ខែកក្កដា) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង។

ក្នុងកិច្ចប្រជុំនៅមហាសាលប្រជាជន លោក Kerry បានអំពាវនាវឱ្យទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោនចាត់វិធានការជាបន្ទាន់ ដើម្បីដោះស្រាយការគំរាមកំហែងពីការប្រែប្រួលអាកាសធាតុ ក្នុងបរិបទដែលប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតទាំងពីរនៅលើពិភពលោកនេះ ស្តារឡើងវិញនូវទំនាក់ទំនងការទូតលើការកាត់បន្ថយការបំភាយឧស្ម័នដែលបានជាប់គាំងតាំងពីឆ្នាំមុន។ អ្នកការទូតអាមេរិកបានសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាសកល ដូច្នេះត្រូមានការដឹកនាំជាសកល។ តាមនោះ លោកបានសម្តែងក្តីសង្ឃឹមថា ”នេះអាចក្លាយជាការចាប់ផ្តើមរបស់និយមន័យថ្មីនៃកិច្ចសហប្រតិបត្តិការនិងសមត្ថភាពការដោះស្រាយភាពខុសប្លែក" រវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោក Wang Yi បានសង្កត់ធ្ងន់លើតម្រូវការកសាងទំនាក់ទំនងចិន-អាមេរិកដ៏បរិសុទ្ធ ប្រកបដោយស្ថិរភាព និងនិរន្តរភាព។ លោកបានអះអាងថា "កិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុកំពុងរីកចម្រើនក្នុងនិន្នាការរួមនៃប្រទេសចិន និងសហរដ្ឋអាមេរិក ដូច្នេះប្រទេសទាំងពីរត្រូវមានការគាំទ្រពីសំណាក់ប្រជាជននៃប្រទេសទាំងពីរ" ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ